Mourinho ៖ Ronaldo ​គ្មាន​ថ្ងៃ​ចេញ​ពី​ក្លឹប​ Real Madrid ​ទេ

លោក Jose Mouriniho ​ដឹង​ច្បាស់​ថា គ្មាន​ផ្លូវ​ណា​មួយ​ដែល​ក្លឹប Real Madrid ​នឹង​អនុញ្ញាត​ឱ្យ Cristiano Ronaldo ​ចាកចេញ​បាន​ឡើយ។

មាន​ដំណឹង​ជា​ច្រើន​កាល​ពី​រដូវ​កាល​មុន ​ដែល​ថា Ronaldo ​នឹង​ចាកចេញ​ពី​ក្លឹប Real Madrid ​ហើយ Manchester United ​ជា​ជម្រើស​១​ក្នុង​ចំណោម​ជម្រើស​ផ្សេង​ៗ។ ផ្ទុយ​ទៅ​វិញ ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​លោក Mourinho ​បែរ​ជា​គិត​ថា​វា​គ្មាន​ផ្លូវ​នោះ​ទេ ​ដែល​​ក្រុម​អធិរាជ​ស​ព្រម​លក់​កីឡាករ​ឆ្នើម​របស់​ខ្លួន​នោះ។

“ខ្ញុំ​ដឹង​ច្បាស់ ពួកគេ​មិន​ព្រម​លក់ Ronaldo ​ឡើយ។ ពួកគេ​នឹង​ទុក រហូត​ដល់​ទល់​តែ​ចូល​និវត្តន៍ ឬ​អាច​ឱ្យ​ទៅ​លេង​នៅ​អាមេរិក​១​ឆ្នាំ​សិន ទើប​ចូល​និវត្តន៍​តែ​ម្ដង។ ទោះ​ជា​ក្លឹប​ណា​ក៏​ដោយ​នៅ​លីគ​អឺរ៉ុប នឹង​មិន​មាន​ឱកាស​បាន​ចុះ​កុងត្រា​យក រូបគេ​ទៀត​ឡើយ”។ សម្ដី​របស់​លោក Mourinho ។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ខាង​លើ ​ចូល​លេង​ឱ្យ​ក្លឹប Real Madrid ​នៅ​ឆ្នាំ​២០០៩ ​ដោយ​បង្ហាញ​ខ្លួន​បាន​២៩១​ប្រកួត រក​បាន​៣១០​គ្រាប់។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ ​ជួយ​ក្លឹប​នៅ​អេស្ប៉ាញ​នេះ ​ជោគជ័យ​ខ្លាំង​មែនទែន​នៅ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ ​ដោយ​អាច​ឈ្នះ​ពាន UEFA Champions League ​៣​ដង ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ៕ប្រភព៖ MARCA

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT