Ten Hag ​៖ Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មិន​អាច​បញ្ឈប់​បាន​ទេ​

​លោក Erik ten Hag ​បាន​ហៅ​ខ្សែ​ប្រយុទ្ធ Marcus Rashford ​ថា​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច ​និង​មិន​អាច​បញ្ឈប់​ការ​រក​គ្រាប់​បាល់​របស់​គេ​បាន​ទេ​នា​ពេល​បច្ចុប្បន្ន។

​ក្រុម Man Utd ​កំពុង​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត Carabao Cup ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ។ ​ដោយ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Forest ​ក្នុង​លទ្ធផល ​៣-០ ​ទៅ​ហើយ​ក្នុង​ការ​ប្រកួត​ជើង​ទី​១។ ដោយ​តាម​លទ្ធផល​នេះ ​ក្រុម​របស់​លោក Ten Hag ​មាន​សង្ឃឹម​កាន់​តែ​ច្រើន​ទៅ​ហើយ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត។ ​ខណៈ​ដែល​ការ​ធ្វើ​បាន​ល្អ​នោះ​ដែរ ​ខ្សែ​ប្រយុទ្ធ Rashford ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លេច​ធ្លោ​ជាង​គេ​តែ​ម្ដង។

​ខណៈ​ដែល​លោក Ten Hag ​វិញ​ក៏​បាន​និយាយ​ចំពោះ​កីឡាករ​អង់គ្លេស​ខាង​លើ​នេះ​ដែរ៖ “កីឡាករ​របស់​យើង​ធ្វើ​បាន​ល្អ​ទាំង​អស់​គ្នា ​ហើយ Marcus ​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​។ ​គាត់​កំពុង​តែ​លេង​ដល់​កម្រិត​កំពូល ​ដែល​មិន​អាច​បញ្ឈប់​បាន​ទេ។ យើង​នឹង​ចាំ​មើល​គាត់​បន្ដ​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT