Man Utd ​កក់​ក្ដៅ​ជើង​ទី​១​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Carabao Cup ​

​ក្រុម​បិសាច​ក្រហម Manchester United ​មាន​ភាព​កក់​ក្ដៅ​ខ្លាំង​មែនទែន​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម ​Nottingham Forest ​៣-០។

​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក្រុម Man Utd ​ធ្វើ​បាន​ល្អ ​រក​បាន​២​គ្រាប់​មុន​តាំង​ពី​តង់​ទី​១​មក​ម្ល៉េះ ​ដោយ​ខ្សែ​ប្រយុទ្ធ Marcus Rahford ​នៅ​នាទី​៦ ​និង​កីឡាករ​ចំណូល​ថ្មី ​Weghorst ​នៅ​នាទី​៤៥។ ​ឈាន​ដល់​តង់​ទី​២ ​ក្រុម​របស់​លោក Erik ten Hag ​ក៏​បាន​បន្ថែម​គ្រាប់​បាល់​ទី​៣​ទៀត ដោយ​ខ្សែ​បម្រើ Bruno ​នៅ​នាទី​៨៩​ទៅ​ហើយ។ ​ចប់​ការ​ប្រកួត​នៅ​ជើង​ទី​១​នេះ Man Utd ​ត្រជាក់​ចិត្ត​យក​ឈ្នះ​លើ​ក្រុម​Nottingham Forest ​បាន​ក្នុង​លទ្ធផល​៣-០។

​នៅ​ជើង​ទី​២​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​២​ខែ​២​ឆ្នាំ​២០២៣​ខាង​មុខ ​នៅ​ទឹក​ដី​របស់ Man Utd ​ម្ដង។ ​ដោយ​យោង​ទៅ​តាម​លទ្ធផល​ជើង​ទី​១ Man Utd ​ហាក់​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​ខណៈ​ដែល​១​គូ​ទៀត​នោះ​គឺ Southamton ​ប៉ះ Newcastle United ​។ កាល​ពី​ជើង​ទី​១​កន្លង​ទៅ​គូ​នេះ ​គឺ Southamton ​ចាញ់​ Newcastle United ​១-០៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT