លោក Arsene Wenger កាន់តែកៀកបានតំណែងអ្នកចាត់ការក្រុម AC Milan ហើយ បន្ទាប់ពីប្រធានក្លឹបនេះកំពុងពិចារណាអនាគតរបស់លោក Gennaro Gattuso។
ប្រភពនៅបារាំង បានបញ្ជាក់រឿងខាងលើនេះ ក្រោយពីក្លឹប AC Milan បានណាត់ជួបពិភាក្សាជាមួយលោក Wenger ជាច្រើនសប្ដាហ៍មកហើយ។ ខណៈដែលពេលបច្ចុប្បន្នលោក Gennaro កាន់តំណែងអ្នកចាត់ការក្រុម AC Milan ធ្វើមិនសូវបានល្អឡើយ។ ការប្រកាសលទ្ធផលនៃការចរចារវាងអតីតអ្នកចាត់ការក្រុម Arsenal និងក្លឹប AC Milan អាចនឹងប្រកាសនៅពេលខាងមុខនេះ ឬអាចដល់ខែមករាដើមឆ្នាំ២០១៨តែម្ដង ដើម្បីទុកឱកាសឱ្យលោក Wenger ស្វែងរកកីឡាករថ្មី។
AC Milan បច្ចុប្បន្នឈរនៅលេខ៤ក្នុងតារាងលីគកំពូលអ៊ីតាលី ប៉ុន្តែចំណាត់ថ្នាក់នេះ មិនត្រូវចិត្តរបស់ថ្នាក់ដឹកនាំឡើយ ក្រោយពីចំណាយអស់លុយជាង១០០លានផោន ក្នុងការទិញកីឡាករថ្មីចូល។ វត្តមានរបស់លោក Wenger ត្រូវបានគេដឹងថា នឹងអាចទាក់ទាញកីឡាករខ្លាំងៗមករួមក្រុមជាក់ជាមិនខាន៕ប្រភពDailyMail