Chelsea ប្រឈមនឹងឧបសគ្គពន្ធ ៤០លានអឺរ៉ូក្នុងការផ្ទេរ Enzo Fernandez

Chelsea នឹងត្រូវបង់ពន្ធចំនួន ៤០លានអឺរ៉ូ ប្រសិនបើពួកគេត្រូវបំពេញលក្ខខណ្ឌនៃការផ្តាច់កុងត្រាតារាឆ្នើមរបស់ Benfica កីឡាករ Enzo Fernandez នេះបើយោងតាមអ្នកកាសែត TyC Cesar Luis Merlo។
នេះរួមជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រា ១២០លានអឺរ៉ូរបស់កីឡាករអាចកញ្ចប់ផ្ទេរកើនឡើងសរុបរហូតដល់ ១៦០លានអឺរ៉ូ។ យោងតាម ​​Merlo កីឡាករ Fernandez ទំនងជាបន្តស្នាក់នៅជាមួយ Benfica ហើយអាចផ្ទេរទៅ Chelsea បាន លុះត្រាតែមានអព្ភូតហេតុកើតឡើង។គាត់បាននិយាយថា៖

“ប្រសិនបើ Chelsea ត្រូវបង់ថ្លៃផ្តាច់កុងត្រាសម្រាប់ Enzo – តម្លៃផ្តាច់កុងត្រាបូកជាមួយពន្ធនឹងមានចំនួនសរុប ១៦០លានអឺរ៉ូ។ ខ្ញុំឃើញថាស្ទើរតែមិនអាចទៅរួចដែល Chelsea នឹងបង់ថ្លៃផ្តាច់កុងត្រានេះ។ Enzo នឹងបន្តនៅ Benfica សម្រាប់រដូវកាលនេះ លុះត្រាតែអព្ភូតហេតុកើតឡើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT