Bayern Munich ​បណ្ដេញ​គ្រូ​បង្វឹក​អ្នក​ចាំទី​ចោល ​ក្រោយ​បែក​ធ្លាយ Chat

ក្លឹប Bayern Munich ​បាន​បណ្ដេញ​គ្រូ​បង្វឹក​អ្នក​ចាំទី​ម្នាក់​ចេញ ក្រោយ​ពី​លោក​បាន​ធ្វើ​ឱ្យ​បែកធ្លាយ​សារ Chat ​ឆ្លើយឆ្លង​គ្នា​ក្នុង​ក្លឹប​។

​លោក Toni Tapalovic ​គឺ​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​អ្នក​ចាំទី Manuel Neuer ​។ ​លោក​ត្រូវ​បាន​ក្លឹប​សម្រេច​ដក​ចេញ​ពី​តំណែង បន្ទាប់​ពី​ធ្វើ​ឱ្យ​បែក​ធ្លាយ​ការ​សន្ទនា​គ្នា​រវាង​បុគ្គលិក​គ្រូ​បង្វឹក​ជាមួយ​កីឡាករ។ ​ដោយសារ​ស្នើ​សុំ​នេះ ​ចេញ​ពី​អ្នក​ចាត់ការ Julian Nagelsmann ​ផ្ទាល់​តែ​ម្ដង។ ​លោក Julian ​ចាត់​ទុក​ថា​នេះ​ជា​ជា​រឿង​សម្ងាត់​របស់​ក្លឹប ​ហើយ​ការ​ធ្វើ​ឱ្យ​បែក​ធ្លាយ​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​បុគ្គល​គ្រប់​រូប។

​ប្រភព​ជា​ច្រើន​ទៀត​បាន​អះអាង​ថា​ការ​បែកធ្លាយ​សារ​មិន​មែន​ជា​កត្ដា​តែ​មួយ​ដែល​ធ្វើ​ឱ្យ​លោក ​Toni Tapalovic ​ត្រូវ​ដក​ចេញ​នោះ​ទេ។ ​ទំនាក់ទំនង​របស់​គ្រូ​បង្វឹក​អ្នក​ចាំទី​នេះ ​និង​លោក Julian ហាក់​មិន​ស្រប​គ្នា​ឡើយ​នៅ​ពេល​កន្លង​មក​នេះ។ ​ដោយ​លោក ​បាន​ចាត់​ទុក​ថា​វិធី​ធ្វើ​ការ​របស់​ពួកគេ​គឺ​ខុស​គ្នា ​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ទេ។ លោក Toni ​ជា​គ្រូ​បង្វឹក​អ្នក​ចាំទី​ដែល​ធ្វើ​ការ​នៅ Bayern Munich ​១១​ឆ្នាំ​មក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT