ខ្សែប្រយុទ្ធ Lionel Messi ហាក់ដូចជាស្ទាក់ស្ទើរចិត្តក្នុងការបន្ដកុងត្រានៅក្លឹប PSG ទៅហើយ ខណៈដែលកុងត្រារបស់គេនឹងផុតកំណត់នៅត្រឹមរដូវកាលនេះ។
ដំបូងឡើយក្រោយពីឈ្នះពានរង្វាន់ FIFA World Cup 2022 ភ្លាម មានដំណឹងថា Messi យល់ព្រមបន្ដកុងត្រាជាមួយក្រុម PSG ទៀតទៅហើយ។ តែក្រោយពីត្រលប់ចូលហ្វឹកហាត់ជាមួយក្រុមវិញ គ្រប់យ៉ាងបែរជាក្រឡាប់ចាក់ទៅវិញ។ រហូតមកដល់ពេលនេះ ការចរចាបន្ដកុងត្រានៅជាប់គាំង មិនទាន់រកដំណោះស្រាយចេញនោះទេ។ Messi ចាប់ផ្ដើមមានអារម្មណ៍ចង់ចាកចេញពីបារាំងវិញ ដោយចង់ស្វែងរកឱកាសថ្មី ការប្រកួតប្រជែងថ្មីទៀត។
ខណៈដែលបច្ចុប្បន្នក្លឹបជាច្រើនចង់បានកីឡាករអាហ្សង់ទីនរូបនេះ ជាពិសេសក្លឹបនៅអាមេរិក និងអារ៉ាប់ប៊ីសាអូឌីតតែម្ដង។ កន្លងមក បន្ទាប់ពី Ronaldo ផ្លាស់ទៅលេងនៅអារ៉ាប់ប៊ីសាអូឌីតភ្លាម ក៏មានដំណឹងថាក្លឹបផ្សេងទៀតក្នុងប្រទេសនេះ ក៏ទាក់ទង Messi ដែរ ដោយហ៊ានផ្ដល់តម្លៃពលកម្មដល់ទៅ៣០០លានដុល្លារក្នុង១ឆ្នាំឯណោះ។ Ronaldo តម្លៃពលកម្មរបស់គេនៅអារ៉ាប់ប៊ីសាអូឌីត បានដល់ទៅ ២១០លានដុល្លារក្នុង១ឆ្នាំ៕