Al Nassr ​ចង់​ឱ្យ​ Ronaldo ​លេង​នៅ​ទី​ដល់​ចូល​និវត្តន៍​

​ក្លឹប Al Nassr ​អាច​នឹង​ក្លាយ​ជា​ក្លឹប​ចុង​ក្រោយ​ដែល​កីឡាករ Cristiano Ronaldo ​លេង​ឱ្យ​ហើយ ​បន្ទាប់​ពី​រូបគេ​សម្រេច​ចិត្ត​ចុះ​កុងត្រា​នៅ​ក្លឹប​នេះ​ដល់​ឆ្នាំ​២០២៥។​

​Ronaldo ​បាន​ចូល​រួម​ជាមួយ​ក្លឹប Al Nassr ​កាល​ពី​ខែ​មុន ​ជាមួយ​តម្លៃ​ពលកម្ម ១៧៥​លាន​ផោន​ក្នុង​១​ឆ្នាំ ​ហើយ​កុងត្រា​ដល់​ឆ្នាំ​២០២៥។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ដល់​ឆ្នាំ​២០២៥ Ronaldo ​នឹង​មាន​អាយុ​៤០​ឆ្នាំ​ទៅ​ហើយ។ ​ក្លឹប​នៅ​អារ៉ាប់ប៊ីសាអូឌីត​នេះ ​ក៏​ចង់​ឃើញ​វីរបុរស​បាល់ទាត់​ព័រទុយហ្គាល់​រូប​នេះ​ចូល​និវត្តន៍​នៅ​ទី​នេះ​ដែរ។ ប្រសិន​បើ​គេ​ចង់​បន្ដ​លេង​បន្ថែម​ទៀត ​ក្លឹប​ក៏​អាច​នឹង​បន្ដ​ឱ្យ​ទៀត​ដែរ ​ដោយ​ធ្វើ​យ៉ាង​ណា Ronaldo ​ចូល​និវត្តន៍​នៅ​ក្លឹប​នេះ​តែ​ម្ដង។

​រំលឹក​ថា Ronaldo ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្លឹប Al Nassr ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ដោយ​ជួយ​ក្លឹប​យក​ឈ្នះ​លើ​ក្លឹប Ettifaq ​ក្នុង​លទ្ធផល ១-០។ ​បើ​ទោះ​ជា​ប្រកួត​នេះ​មិន​ទាន់​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​គេ​ក៏​ឃើញ​ថា Ronaldo ​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​ទីលាន​ប្រកួត​វិញ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT