គ្រូបង្វឹកក្រុម Al Nassr ពន្យល់ពីមូលហេតុដែល Ronaldo ពិបាករកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូង

អ្នកចាត់ការក្រុម Al Nassr លោក Rudi Garcia បានអះអាងថា ក្រុមរបស់គាត់បានព្យាយាមខ្លាំងពេកក្នុងការចូលរួមជាមួយ Cristiano Ronaldo ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ក្រុមអារ៉ាប៊ីសាអូឌីត។បន្ទាប់ពីជាប់បម្រាមពីរប្រកួតកាលលេងនៅប្រទេសអង់គ្លេសសម្រាប់ការទះទូរស័ព្ទចេញពីដៃអ្នកគាំទ្ររបស់ Everton តារាឆ្នើម Ronaldo បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ដែលគេទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ Al Nassr ក្នុងជ័យជម្នះ ១-០ កាលពីថ្ងៃអាទិត្យលើ Ettifaq ប៉ុន្តែមិនអាចរកសំណាញ់ខាងក្រោយបានទេ។

កីឡាករវ័យ៣៧ឆ្នាំត្រូវបានប្រគល់ស្លាកដៃឱ្យធ្វើជាប្រធានក្រុមសម្រាប់ការប្រកួតនេះ ប៉ុន្តែបានចំណាយពេលភាគច្រើននៃ៩០នាទីដោយមិនអាចរក​ គ្រាប់បាល់បាន ហើយលោក Garcia បានសារភាពថាក្រុមរបស់គាត់ត្រូវតែរកវិធីលេងជាមួយ Ronaldo។អ្នកចាត់ការក្រុម Al Nassr បានប្រាប់អ្នកយកព័ត៌មានថា៖

“វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កីឡាករក្នុងការលេងតាមធម្មតា ដោយមិនតែងតែព្យាយាមផ្តល់បាល់ឱ្យ Cristiano។ ខ្ញុំបានប្រាប់ពួក គេថា ពួកគេត្រូវតែធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវនៅលើទីលាន។ ជាក់ស្តែងនៅពេលដែល Cristiano ឬ Talisca នៅម្នាក់ឯង ហើយស្រែក សុំបាល់ យើងត្រូវផ្តល់បាល់ឱ្យពួកគេ។ កីឡាករ​ទាំង​ពីរ​នេះ​អាច​បង្កើត​ភាព​ខុស​គ្នា​នៅលើទីលានបាន។
ក្នុងការប្រកួតនេះ ខ្ញុំគិតថា ពេលខ្លះយើងមានជម្រើសល្អក្នុងការលើកបាល់ចូលមុខទី ប៉ុន្តែមិនមានមនុស្សគ្រប់គ្រាន់នៅក្នុងប្រអប់នោះទេ ហើយពេលខ្លះគ្មាន Ronaldo និងគ្មាន Talisca ទេ។ យើងត្រូវធ្វើការលើបញ្ហានោះ ដើម្បីមានម្នាក់ក្នុងប្រអប់ ហើយប្រហែលជាមានម្នាក់ទៀត លេងនៅខាងក្រៅប្រអប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT