នៅក្នុងការប្រកួតពានរង្វាន់ AFF Futsal Championship 2018 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានបញ្ចប់ប្រកួតផ្លូវការទីពីររបស់ខ្លួននាមុននេះបន្តិច ដោយបរាជ័យ ២ ទល់នឹង ១១ ជាមួយមីយ៉ាន់ម៉ា ធ្វើឱ្យបាត់បង់ឱកាសឡើងទៅវគ្គបន្ត ក្រោយបរាជ័យពីរប្រកួតជាប់គ្នា។
ប្រវត្តិរបស់ក្រុមទាំងពីរដែលធ្លាប់ជួបគ្នាក្នុងពានរង្វាន់នេះ កាលពីឆ្នាំ ២០១២ (ជាឆ្នាំចុងក្រោយដែលកម្ពុជាបង្ហាញខ្លួន) គឺមីយ៉ាន់ម៉ា យកឈ្នះ ៧ ទល់នឹង ៦ ដែលជាលទ្ធផលប្រកៀកប្រកិតគ្នាប៉ុណ្ណោះ ។
កាលពីម្សិលមិញ ក្រុមគោព្រៃកម្ពុជា បានប្រកួតចាញ់ម៉ាឡេស៊ី ០ ទលនឹង ១០ ធ្វើឱ្យមិនមានពិន្ទុរាប់ទាល់តែសោះ និងធ្លាក់ដោយស្វ័យប្រវត្តិ បើទោះបីជានៅសល់មួយប្រកួតទៀតក៏ដោយ ។
ពួកគេនឹងបន្តជួបម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី នៅថ្ងៃស្អែក ក្នុងការប្រកួតបិទពូល A នៅក្នុងពានរង្វាន់មួយនេះ មុនត្រឡប់មកកម្ពុជាវិញ ៕