គិរី​វង់​សុខសែន​ជ័យ ​តែងតាំង​លោក ​សាប៊ូន វិនតា ជា​​គ្រូ​បង្វឹក​ថ្មី

ក្លឹប​បាល់ទាត់​គិរី​វង់​សុខសែន​ជ័យ ​បាន​សម្រេច​តែងតាំង​លោក សាប៊ូន វិនតា ​ធ្វើ​ជា​គ្រូ​បង្វឹក​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ហើយ។

​តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ​ខាង​លើ​នេះ ​បាន​សម្រេច​ចុះ​កុងត្រា​យក​លោកសាប៊ូន វិនតា ​មក​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​ហើយ។ ​លោក សាប៊ូន វិនតា ​នេះ​ដែរ ​គឺ​ជា​គ្រូ​បង្វឹក​ម្នាក់​ដែល​កាន់​សញ្ញាបត្រ​ប្រភេទ AFC A License ​និង​សំបូរ​ដោយ​បទ​ពិសោធ​ជា​ច្រើន ជា​ពិសេស​ដឹក​នាំ​ក្រុម​យុវជន​របស់​ជម្រើស​ជាតិ​កម្ពុជា​តែ​ម្ដង​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​

​អតីត​នាយក​បច្ចេកទេស​នៃ​ក្លឹប​បាល់ទាត់ ISI ​ដង្កោសែន​ជ័យ​ខាង​លើ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “សូមអរគុណដល់ថ្នាក់ដឹកនាំក្លិប​ ក្រុមការងារ និងអ្នកគាំទ្រក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ដែល​បាន​ផ្តល់ទំនុកចិត្ត និងឳកាសដ៏មានតម្លៃមួយនេះ សម្រាប់ជីវិតអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំ​នឹង​ប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាព នូវអ្វីដែលខ្ញុំមាន សម្រាប់គ្រួសារបាល់ទាត់គីរីវង់សុខសែនជ័យ” ៕

  • គិរី​វង់​សុខសែន​ជ័យ ​តែងតាំង​លោក ​សាប៊ូន វិនតា ជា​​គ្រូ​បង្វឹក​ថ្មី