ទីបំផុត ចន្ថាប៊ីន បន្តលេងនៅ Terengganu FC មួយរដូវកាលបន្ថែមទៀត

នៅលើការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ខ្សែបម្រើជម្រើសជាតិកម្ពុជា ជារី ចន្ថាប៊ីន បានបង្ហាញជាផ្លូវការថារូបគេនឹងបន្តលេងឱ្យក្លិប Terengganu FC សម្រាប់រយៈពេល ១រដូវកាលបន្ថែមទៀត ពោលគឺឆ្នាំ ២០១៩ខាងមុខ ។

សូមបញ្ជាក់ថា រយៈពេល១រដូវកាលកន្លងទៅ ជារី បានក្លាយជាតួអង្គសំខាន់ជួយក្លិបក្នុងលីគកំពូលម៉ាឡេស៊ីមួយនេះ ឱ្យឈរនៅចំនាត់ថ្នាក់ទី ៥ និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Malaysia Cup 2018 ផងដែរ បើទោះបីបានត្រឹមចំណាត់ថ្នាក់រងជើងឯកក៏ដោយ។

ក្នុងការបង្ហាញខ្លួន ១៧ ប្រកួត ឱ្យ Terengganu FC ក្នុងលីគ ជារី មិនទាន់អាចរកគ្រាប់បាល់បាននៅឡើយទេ ខណៈដែលធ្លាប់បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានម្តង ។

នៅចុងរដូវកាល ២០១៨ កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសជាកីឡាករល្អទាំង ១១នាក់ ប្រចាំលីគកំពូលម៉ាឡេស៊ី ថែមទៀតផង ៕

ខាងក្រោមគឺជាការប្រកាសលើគណនីហ្វេសប៊ុករបស់ ជារី ចន្ថាប៊ីន៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT