​Camsoc ​ប្រើ​ពាក្យ គុន​ខ្មែរ ​ដោយ​មិន​មាន​ភ្ជាប់​ពាក្យ Muay ​នៅ​ស៊ីហ្គេម​ឡើយ​

​Camsoc ​ឬ​ឈ្មោះ​ពេញ គណៈ​កម្មាធិការជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ ​បាន​បញ្ជាក់​ថា​សម្រាប់​ស៊ីហ្គេម​ខាង​មុខ​នេះ ​នឹង​ប្រើ​ពាក្យ​គុន​ខ្មែរ Kun Khmer ​ជា​ផ្លូវការ ​មិន​មាន​បន្ថែម​ពាក្យ Muay ​នោះ​ទេ។

​ឯកឧត្តម វ៉ាត់ ចំរើន ​អគ្គលេខាធិការ ​CAMSOC ​បាន​បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​ប្រើ​ពាក្យ​គុន​ខ្មែរ​នេះ គេ​ធ្វើ​ទៅ​តាម​គោលដៅ ​និង​ឆន្ទៈ​ពិត​ប្រាកដ​របស់​កម្ពុជា ​ហើយ​ក៏​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​គណៈ​កម្មា​ធិការ​ជាតិ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រូច​រាល់​ហើយ​ដែរ។ ​ដោយ​កម្ពុជា​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ នឹង​ប្រើ​ពាក្យ​គុន​ខ្មែរ​នេះ​ជំនួស​កីឡា Muay ​នេះ​វិញ ​ព្រោះ​អ្នក​គាំទ្រ​កម្ពុជា​មិន​ចង់​ប្រើ​ពាក្យ​នេះ​ឡើយ។

​សូម​បញ្ជាក់​ដែរ​ថា​កីឡា Muay ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​ស៊ីហ្គេម ដោយ​កំណត់​ឱ្យ​គ្រប់​ប្រទេស​ត្រូវ​ប្រើ​ពាក្យ​មួយ​នេះ​ក្នុង​វិញ្ញាសារ​ប្រដាល់។ តែ​ដោយសារ​អ្នក​គាំទ្រ​កម្ពុជា ​មិន​ចង់​ប្រើ​ពាក្យ​នេះ ​ទើប​បាន​ជា Camsoc ​សម្រេច​ប្រើ​សិទ្ធិ​ជា​ម្ចាស់​ផ្ទះ​លុប​ពាក្យ​នេះ​ចោល ​ហើយ​ជំនួស​វិញ​ដោយ​ពាក្យ គុន​ខ្មែរ ឬ Kun Khmer ​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT