រដូវ​កាល​នេះ Premier League ​រក​ចំណូល​បាន​ជាង​២​ពាន់​លាន​ផោន

គិត​ត្រឹម​តែ​រដូវ​កាល​នេះ ​ក្របខណ្ឌ English Premier League ​រក​ចំណូល​បាន​ជាង​២​ពាន់​លាន​ផោន ​ទៅ​ការ​ផ្សព្វផ្សាយ​នានា។

ចំណូល​ទាំង​អស់​នោះ​រក​បាន​ការ​លក់​សិទ្ធ​ផ្សាយ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក ​ចំណូល​ពី​ខាង​ Commercial ​និង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត។ ​ក្លឹប​ដែល​រក​បាន​ប្រាក់​ច្រើន​ជាង​គឺ​គឺ Manchester United ​សរុប​បាន​ £149,767,145 ​ខណៈ​ដែល​ក្លឹប Manchester City ​វិញ ​ក្រុម​ម្ចាស់​ជើង​ឯក​បាន​តែ​ £149,438,654 ​ប៉ុណ្ណោះ។ ចំណែក​ឯ Liverpool ​វិញ ​រក​បាន​ £145,904,609 ​និង​ Tottenham £144,446,238។ ក្រុម​បាត​តារាង West Brom ​ដែល​ត្រូវ​កាត់​ចោល ​រក​ចំណូល​បាន​៩៤​លាន​ផោន​ដែរ ​បើ​ទោះ​ជា​ពួកគេ​ធ្វើ​មិន​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

Sky ​និង​ BT Sport ​ជា​ទូរទស្សន៍​ផ្ដាច់​មុខ​របស់​ Premier League ​រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​២០១៩។ រយៈ​ពេល​៣​ឆ្នាំ​នេះ ​ពួកគេ​ផ្ដល់​ឱ្យ Premier League ​ប្រមាណ​៥​ពាន់​លាន​ផោន​ឯ​ណោះ។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​ក្រុម​បាល់ទាត់​នៅ​អង់គ្លេស​ទទួល​បាន​ប្រាក់​ច្រើន​យ៉ាង​នេះ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT