មុនជួបគ្នាផ្នែកបាល់ទាត់ ជម្រើសជាតិកម្ពុជា ចាញ់ម៉ាឡេស៊ី ១០-០ ក្នុងវិញ្ញាសាហ្វូតសាល ក្នុងពានប្រចាំតំបន់អាស៊ីអាគ្នេយ៍

ក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Futsal Championship 2018 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា គឺបានប្រកួតចាញ់ម៉ាឡេស៊ី ដោយលទ្ធផល ១០ ទល់នឹង ០ ពោលគឺក្រោយពីអវត្តមាន ៦ឆ្នាំ ក្នុងពានរង្វាន់ AFF Futsal Championship ។

គួររំលឹកថា ឆ្នាំចុងក្រោយដែលកម្ពុជា បានបង្ហាញខ្លួនក្នុងពានរង្វាន់មួយនេះ គឺកាលពីឆ្នាំ ២០១២ ដែលកាលនោះជួបម៉ាឡេស៊ី ដូចគ្នា ហើយរងបរាជ័យក្នុងលទ្ធផល ៨-០ ។

សូមជម្រាបឱ្យដឹងផងដែរថា ក្រៅពីវិញ្ញាសារហ្វូតសាលនេះ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក៏នឹងត្រូវជួបក្រុមជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ី ផងដែរ នៅក្នុងពានរង្វាន់ AFF Suzuki Cup 2018 នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនេះ ។

យ៉ាងណាមិញ ក្រុមទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយក្នុងឆ្នាំ ២០១៨នេះ ពោលគឺកាលពីខែកញ្ញាកន្លងទៅ ម៉ាឡេស៊ី បានធ្វើដំណើរមកយកឈ្នះកម្ពុជា ៣-១ នៅពហុកីឡដ្ឋានជាតិ ជាទីកន្លែងដែលពួកគែត្រូវជួបគ្នានៅសប្តាហ៍ក្រោយ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT