CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម THAVARAK FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ THAVARAK FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

THAVARAK FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ រួចមានសមាជិកសរុប ២៥ នាក់។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំបង្កើតក្រុមនេះឡើង ក៏ដោយសារចង់ផ្តល់ឱកាសឲ្យយុវជនបានចូលរួមលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿនញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយសូមផ្តាំផ្ញើទៅយុវជនទាំងអស់ បើដាក់ចិត្តលេងកីឡា សូមលេងដោយសាមគ្គីភាព និងភាពមានការអត់ធ្មត់ខ្ពស់។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

យេីងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភជាសម្លៀកបំពាក់សម្រាប់ពួកខ្ញុំ ហើយចង់ឃើញក្រុមហ៊ុនបន្តសកម្មភាពបែបនេះ ដើម្បីជួយដល់ក្រុមបាល់ទាត់ដែលមានការខ្វះខាត រួចចុងក្រោយក៏ជូនពរឲ្យ 2MBET កាន់តែទទួលបានជោគជ័យ មានអតិថិជនគាំទ្រច្រើនឡើងបន្ថែម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT