Ancelotti ៖ Mbappe និង Neymar ​គឺ​ជា​កីឡាករ​ជំនួស Messi ​និង Ronaldo ​

លោក Carlos Ancelotti ​បាន​និយាយ​ថា Mbappe ​និង Neymar ​នេះ​ហើយ ដែល​ជា​អ្នក​ត្រូវ​ជំនួស Lionel Messi ​និង Cristiano Ronaldo ​ទៅ​ថ្ងៃ​អនាគត។

អ្នក​ចាត់ការ​ក្រុម​ Napoli ​បាន​បញ្ជាក់​កីឡាករ​របស់​ក្រុម PSG ​ទាំង​ពីរ​​ខាង​លើ​នេះ ​ជា​តួ​ឯក​ក្នុង​វិស័យ​បាល់ទាត់​ទៅ​ថ្ងៃ​មុខ។ ពួកគេ​មាន​សមត្ថភាព​ខ្ពស់ ​ដែល​ពិបាក​រក​កីឡាករ​ណា​មក​ប្រៀប​ខ្លាំង​ណាស់។ មួយ​វិញ​ទៀត ​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​នេះ​ហើយ ​ដែល​សក្ដិសម​បំផុត​សម្រាប់​ជំនួស​តំណែង Messi ​និង Ronaldo ​ដែល​កំពុង​មាន​វ័យ​កាន់​តែ​ជ្រេ​ទៅ​ហើយ​នោះ។

“ពួកគាត់​ជា​កីឡាករ​កំពូល ​ហើយ​សមត្ថភាព​របស់​គាត់ គឺ​សម​នឹង​ជំនួស Ronaldo ​និង Messi ​ខ្លាំង​ណាស់ ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​នៅ​ថ្ងៃ​មុខ។ នៅ​ឆ្នាំ​នេះ ​បើ Mbappe ​មិន​ឈ្នះ Ballon d’Or ​ទេ ​នោះ​នៅ​ឆ្នាំ​បន្ទាប់​ៗ​ទៀត ​រូបគេ​នឹង​ឈ្នះ​វា​មិន​ខាន។ សមត្ថភាព​របស់​គាត់ ​សក្ដិសម​នឹង​ពាន​នេះ​ណាស់”។ សម្ដី​របស់​លោក Carlo Ancelotti ៕ប្រភពFourFourtwo

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT