លោក Pep Guardiola បានសរសើរដល់ទម្រង់លេងរបស់ Sterling ខ្លាំងមែនទែនកាលពីយប់មិញ ហើយវាពិតជាសក្ដិសមដែលក្លឹបបន្ដកុងត្រាដល់រូបគេ។
Sterling ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២គ្រាប់ ក្នុងការប្រកួតយប់មិញ ដោយឱ្យក្រុម Man City ឈ្នះ ៦-១ លើក្រុម Southampton ។ ក្រោយការធ្វើបានល្អនេះ លោក Pep មើលឃើញថាបច្ចុប្បន្ន Sterling អាចធ្វើអ្វីបានគ្រប់យ៉ាងដែលរូបគេចង់ធ្វើ ដូច្នេះនេះជារឿងល្អ និងទម្រង់កម្រិតកំពូលមួយរបស់គេហើយ។ កីឡាករមានសមត្ថភាពដូច្នេះ គឺសក្ដិសមសម្រាប់ក្រុម Man City បន្ដកុងត្រាឱ្យខ្លាំងណាស់។
“គាត់បានក្លាយជាកីឡាករឈ្នះម្នាក់ បើទោះជាអាយុត្រឹម២៣ឆ្នាំក៏ដោយ។ ប្រសិនបើគាត់ ដាក់ចិត្តក្នុងការប្រកួត នោះគាត់នឹងក្លាយជាកីឡាករកំពូលម្នាក់ទៅថ្ងៃអនាគតមិនខាន។ វាមិនសំខាន់ឡើយបើអ្នករកគ្រាប់បាល់មិនបាន ប៉ុន្តែវាសំខាន់ណាស់ សម្រាប់អ្នកដែលប្រឹងប្រែង និងលេងជាក្រុមបានល្អ”។ សម្ដីរបស់លោក Pep ៕ប្រភពDailyMail