វិសាខា ​នាំ​យក​គ្រូ​បង្វឹក​សំបូរ​បទ​ពិសោធ​នៅ​លីគ​ឥណ្ឌូណេស៊ី​មក​ដឹក​នាំ​ក្រុម​

ក្លឹប​បាល់ទាត់​វិសាខា ​បាន​តែងតាំង​លោក​ Simon McMenemy ​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​ហើយ សម្រាប់​ដឹក​នាំ​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

​លោក Simon McMenemy ​ជា​ជនជាតិ​ស្កុតឡែន ​និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ដឹក​នាំ​ក្រុម​នៅ​ក្នុង​លីគ​កំពូល​ឥណ្ឌូណេស៊ី។ ​ឆ្នាំ​ដែល​លោកជោគជ័យ​បំផុត​នោះ​គឺ​នៅ​ឆ្នាំ​២០១៧ ដែល​ជួយ​ក្លឹប​Bhayangkara ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ប្រទេស​នេះ ​និង​ជាប់​ឈ្មោះ​ជា​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​ផង​ដែរ។ ​នៅ​ឆ្នាំ​២០១៩ ​លោក​ក៏​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ផង​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​នោះ​ទេ ​រហូត​ដល់​ឆ្នាំ​២០២៣​នេះ ​ក៏​មាន​ឱកាស​មក​ដឹក​នាំ​ក្រុម​វិសាខា​ឈុត​ធំ​តែ​ម្ដង។

​មិន​ត្រឹម​តែ​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី​នេះ​ទេ ​ក្រុម​វិសាខា​ក៏​កំពុង​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ជា​ច្រើន​នាក់​ផង​ដែរ​ដើម្បី​មក​ជួយ​ក្រុម​នា​រដូវ​កាល​ថ្មី​ខាង​មុខ។ ​ក្លឹប​ដែល​ទើប​បង្កើត ​ប៉ុន្តែ​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ​នេះ ​មាន​គោលដៅ​ច្បាស់​ក្នុង​ការ​ប្រជែង​យក​ពាន​លីគ​កំពូល ​ក្រោយ​ពី​ឈ្នះ​ពាន Hun Sen Cup ​បាន​ដល់​ទៅ​៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT