CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Eagles FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Eagles FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Eagles FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើង ២ ឆ្នាំមកហើយ រួចមានសមាជិកសរុប ២៣ នាក់។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំសូមផ្តាំផ្ញើឲ្យយុវជនទាំងអស់ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាពល្អ រាងកាយរឹងមាំ និងអាចរឹតចំណងមិត្តភាពទៅវិញទៅមក ហើយចំពោះឆន្ទៈទៅមុខ ពួកខ្ញុំដាក់គោលដៅចង់ចូលរួមប្រកួតពានរង្វាន់មហាជនក្នុងស្រុក និងខេត្តនាពេលឆាប់ៗផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទនិងសមាជិកក្រុមទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតកីឡាដល់ក្រុមយើងខ្ញុំ សូមជូនពរឲ្យក្រុមហ៊ុន 2MBET រួមទាំងបុគ្គលិកទាំងអស់ជួបប្រទះតែពុទ្ធពរទាំងប្រាំប្រការ រកទទួលទានមានបាន មានសុខភាពល្អ ជៀសឆ្ងាយពីជម្ងឺផ្សេងៗ ប្រាថ្នាអ្វីឲ្យបានសម្រេចដូចក្តីប្រាថ្នាក្នុងឱកាសឆ្នាំថ្មីនេះតទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT