Man City ​ហក់​ឡើង​កំពូល​តារាង​វិញ ​ក្រោយ​លត់ ​Southampton ​៦-១

ក្រុម Manchester City ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​អាច​យក​ឈ្នះ​លើ​ក្រុម Southampton ​បាន​ដល់​ទៅ ៦-១ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​១១។

គ្រាន់​តែ​ចាប់​ផ្ដើម​ប្រកួត​ភ្លាម Hoedt ​​បាន​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់​បាត់​ទៅ​ហើយ ​មុន​ពេល​ Aguero ​ថែម​គ្រាប់​ទី​២​ឱ្យ​ក្រុម Man City ​បាន​នៅ​នាទី​១២។ ​រំលង​បាន​តែ​៦​នាទី​ប៉ុណ្ណោះ David Silva ​អាច​ថែម​បាន​១​គ្រាប់​ទៀត ​ដើម្បី​នាំ​មុខ​៣-០ ​លើ​ក្រុម​ភ្ញៀវ Southampton។ នៅ​នាទី​៣០ ​Ings ​រក​បាន​១​គ្រាប់​សង​ដែរ ដោយ​បាល់​ប៉េណាល់ទី ​មុន​ពេល Sterling ​ដាក់​គ្រាប់​ទី​៤​ឱ្យ Man City ​នៅ​នាទី​៤៥+២​ទៅ​ហើយ​នោះ។ ចប់​ត្រឹម​តង់​ទី​១​នេះ ​ក្រុម Man City ​ឈ្នះ ៤-១ ​ទៅ​ហើយ។

ឈាន​ដល់​តង់​២​វិញ ​ក្រុម​របស់​លោក Pep ​ក៏​អាច​ថែម​បាន​២​គ្រាប់​ដែរ ដោយ​ធ្វើ​បាន​សម្រេច​ពី​សំណាក់​កីឡាករ Sterling ​ដដែល​នាទី​៦៧ ​និង Sane ​នៅ​នាទី​៩០+១។ ​ចប់​ការ​ប្រកួត​ក្រុម Man City ​ឈ្នះ​ក្នុង​លទ្ធផល ៦-១។ ​ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ឈរ​កំពូល​តារាង​វិញ​ហើយ៕

  • Man City ​ហក់​ឡើង​កំពូល​តារាង​វិញ ​ក្រោយ​លត់ ​Southampton ​៦-១