Mohamadou Sumareh បង្ហាញខ្លួន ៣ប្រកួតលើកដំបូងឱ្យម៉ាឡេស៊ី រកបាន ៣គ្រាប់

កីឡាករមកពីក្លិប Pahang FA ក្នុងលីគកំពូលម៉ាឡេស៊ី Mohamadou Sumareh ក្រោយទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិ បានបង្ហាញសមត្ថភាពដ៏ល្អឥតខ្ចោះ ក្រោមការជឿទុកចិត្តពីគ្រូបង្វឹក Tan Cheng Hoe ពោលគឺរកបាន ៣គ្រាប់ ក្នុង ៣ប្រកួត និងត្រូវជ្រើសរើសក្នុងចំណោមកីឡាករ ២៣នាក់ចុងក្រោយ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។

នៅក្នុងចំណោមការប្រកួតទាំង ៣របស់គេ Sumareh បង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងក្នុងប្រកួតទល់នឹង ស្រីលង្កា ហើយស៊ុតបាន ២គ្រាប់ ជួយឱ្យម៉ាឡេស៊ី ឈ្នះ ៤ ទល់នឹង ១ ខណៈដែល ១គ្រាប់ទៀត ស៊ុតចូល ម៉ាល់ឌីវ កាលពីយប់មិញ គ្រាក្រុមរបស់ខ្លួនឈ្នះ ៣-០ ។

កីឡាកររូបនេះ នឹងក្លាយជាគ្រាប់ព្រូញមុតស្រួច នៅតំបន់ប្រយុទ្ធរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី ហើយនឹងធ្វើឱ្យតំបន់ការពាររបស់កម្ពុជា គ្រោះថ្នាក់បំផុត នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ ដែលក្រុមទាំងពីរជួបគ្នា ក្នុងវគ្គជម្រុះពូល A ពានរង្វាន់ AFF Suzuki Cup ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT