ក្លឹប Bayern Munich បានបង្ហាញការចាប់អារម្មណ៍លើការនាំយក Aaron Ramsey ពីក្លឹប Arsenal ក្រោយចប់រដូវកាលនេះ។ក្រុម Arsenal បានបញ្ជាក់ថាពួកគេនឹងមិនបន្ដកុងត្រាដល់ Ramsey ទៀតទេ នៅចប់រដូវកាលនេះ។ ដូច្នេះខ្សែបម្រើរូបនេះ អាចចាកចេញទៅរកក្លឹបណាដែលខ្លួនចង់បន្ដអាជីពបាន។ ដោយឡែក គ្រាន់តែមានការប្រកាសដូច្នេះភ្លាម Bayern Munich ក្រុមយក្សរបស់អាល្លឺម៉ង់បានបង្ហាញការចាប់អារម្មណ៍ភ្លាម ដោយពួកគេនឹងទាក់ទងទៅកីឡាករផ្ទាល់ក្រោយចប់រដូវកាលនេះ។
ការបង្ហាញជំហរដូច្នេះ គឺមានន័យថា Bayern បានក្លាយជាក្លឹបដំបូងគេហើយ ដែលចង់បាន Ramsey ខណៈដែលក្រុមដទៃទៀត ដែលធ្លាប់ថាចង់បានដែរនោះ នៅមិនទាន់បង្ហាញសកម្មភាពអ្វីឡើយ។ កីឡាករជម្រើសជាតិវែលខាងលើនេះ លេងឱ្យ Arsenal ជិត១០ឆ្នាំដែរ ប៉ុន្តែមិនបង្ហាញ ខ្លួនបានច្រើនប្រកួតប៉ុន្មានទេ ព្រោះរដូវកាលៗ រូបគេតែងតែញ៉ាំញីដោយរបួស៕
ប្រភព៖ DailyMail