CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុមដីដុះ FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ ដីដុះ FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ដីដុះ FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងតាំងឆ្នាំ ២០២០ និងមានសមាជិកសរុប ២២ នាក់ ហើយកន្លងមកធ្លាប់ឈ្នះពានរង្វាន់ចំនួន ២ ជួនពេលបច្ចុប្បន្ន កំពុងដំណើរការនៅប្រកួតពាន ៧ មករា នៅខេត្តក្រចេះ។ តំណាងក្រុមយុវជន មេសា បានលើកឡើងយ៉ាងដូច្នោះថា៖

គោលបំណងខ្ញុំបង្កើតក្រុមនេះឡើងគឺដើម្បីបណ្ដុះបណ្ដាលយុវជន ឲ្យមានសមត្ថភាពដើម្បីឈានទៅរកការប្រកួតប្រជែងនៅថ្នាក់ខេត្តនិងអាចមានឱកាសមកលេងនូវពានរង្វាន់ធំៗមួយចំនួនទៅតាមអ្វីដែលយើងអាចធ្វើទៅបាន ហើយខ្ញុំចង់សំណូមពរដល់យុវជនទាំងអស់ឲ្យចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីសុខភាព សាមគ្គីភាព និងមានទំនាក់នងល្អនឹងគ្នាឲ្យបានច្រើនតាមរយ:ការលេងកីឡា។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំតំណាងអោយក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរអោយក្រុមហ៊៊ុនកាន់តែទទួលបានការគាំទ្រខ្លាំងឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT