ក្រុម Liverpool បានលេងបានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ Arsenal ១-១ នាការប្រកួតលីគកំពូលអង់គ្លេសយប់មិញនេះ។លទ្ធផលស្មើនេះ ធ្វើឱ្យលោក Jurgen Klopp មិនសប្បាយចិត្តឡើយ ព្រោះថាក្នុងការប្រកួតនេះ លោកគិតថាក្រុម Liverpool គួរតែឈ្នះ។ ហេតុផល ដោយសារតែគ្រាប់បាល់របស់ Mane គួរតែផ្ដល់ឱ្យ ព្រោះមិនមែនជាគ្រាប់បាល់ក្រៅល្បែង (Offside) ឡើយ។ ខណៈដែលអាជ្ញាកណ្ដាលគិតថា១គ្រាប់នោះ Offside គឺជារឿងមិនត្រឹមត្រូវនោះទេ។
“គ្មាននរណាអាចនិយាយអ្វីទេពីគ្រាប់បាល់នោះ ព្រោះសម្រាប់ខ្ញុំនេះជាបាល់ទាត់ នៅពេលដែលយើងមានកីឡាករ២នាក់ ហើយអ្នកយកបាល់ម្នាក់ មិន Offside ហើយម្នាក់ទៀត Offside ។
បាល់នេះ គឺតាមក្បួនត្រូវផ្ដល់ឱ្យ ព្រោះអ្នកមិន Offside ជាអ្នកយកមុន ឆ្កើសបាល់ទៅមុខ ទើបម្នាក់ទៀតរត់ទៅយក។ ដែលបញ្ហានេះ គឺមិនមែនជាបញ្ហាឡើយ” សម្ដីរបស់លោក Klopp ក្រោយចប់ការប្រកួត៕
ប្រភព៖ DailyMail