• វីរបុរស​ប្រេស៊ីល៖ Jesus ​ត្រូវ​រួម​ភេទ​ឱ្យ​បាន​គ្រប់​គ្រាន់ ​មុន​ទៅ World Cup

    លោក Romario ​វីរបុរស​ប្រេស៊ីល​បាន​ណែនាំ​ឱ្យ​ខ្សែ​ប្រយុទ្ធ Gabriel Jesus ​រួម​ភេទ​ឱ្យ​បាន​គ្រប់​គ្រាន់ ​មុន​ចូល​រួម​ប្រកួត​នៅ​ព្រឹត្តិការណ៏ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។

    Romario ​ជា​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ប្រេស៊ីល ដែល​ជួយ​ប្រទេស​នេះ​លើក​ពាន​ World Cup ​នៅ​ឆ្នាំ​១៩៩៤ ​ដោយ​កាល​នោះ​ធ្វើ​ឡើង​នៅ​អាមេរិក។ ​កីឡាករ​ដែល​ឈ្នះ​បាល់​មាស ​នៅ​គ្រា​នោះ បាន​និយាយ​ណែនាំ​ទៅ​ដល់ Jesus ​មុន​ការ​ប្រកួត World Cup ២០១៨ ​ឈាន​ចូល​មក​ដល់​ថា ​ត្រូវ​រួម​ភេទ​ឱ្យ​បាន​គ្រប់​គ្រាន់ ​មុន​ការ​ប្រកួត​។

    “Jesus ​ជា​កីឡាករ​សំខាន់​នៅ​ក្នុង​ក្រុម​ប្រេស៊ីល។ រូបគេ​ត្រូវ​លេង​ប្រយុទ្ធ ​និង​ជា​អ្នក​ត្រូវ​រក​គ្រាប់​បាល់។ World Cup ​ជា​ពាន​រង្វាន់​មួយ​ខុស​ប្លែក​ពី​ពាន​ផ្សេង​ៗ ​ហើយ​អ្នក​នឹង​មិន​ងាយ​រក​គ្រាប់​បាល់​ទេ ​ប្រសិន​បើ​អារម្មណ៍​មិន​មូល។ ដូច្នេះ​ហើយ ​ដំបូន្មាន​របស់​ខ្ញុំ​សម្រាប់ Jesus ​គឺ​ត្រូវ​រួម​ភេទ​ឱ្យ​បាន​គ្រប់​គ្រាប់ ​មុន​ការ​ប្រកួត ​ទើប​មាន​អារម្មណ៍​ស្រស់ថ្លា​និង​ផ្ដោត​តែ​លើ​ការ​ប្រកួត​មួយ​មុខ”។ សម្ដី​លោក Romario ។

    ប្រេស៊ីល ​ជា​ក្រុម​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ជា​និច្ច​ក្នុង​ការ​ឈ្នះ World Cup ។ ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​មួយ​នេះ ​មាន​តំបន់​ប្រយុទ្ធ​ល្អ​ណាស់ ត្បិត​អី Neymar ​និង Jesus ​សុទ្ធ​តែ​ជា​កំពូល​កីឡា​នា​ពេល​បច្ចុប្បន្ន៕

    ប្រភព៖ Daily Mail

     

     

     

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT