តើអ្វីខ្លះនឹងកើតមានឡើងក្នុងកម្មវិធី ពានរង្វាន់បាល់ទាត់កម្ពុជា ( Cambodia Football Award 2018 ) ?

កាលពីថ្ងៃសុក្រ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានរៀបចំនូវសន្និសីទសារព័ត៌មាន អំពីកម្មវិធី ពានរង្វាន់បាល់ទាត់កម្ពុជា ដែលនឹងត្រូវប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ខាងមុខនេះ នៅ
The Premier Centre Sen Sok ។

តាមការធ្វើបទបង្ហាញរបស់លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា បានជម្រាបជូននូវព័ត៌មានលំអិតនៃកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ។
ក្នុងកម្មវិធីដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៤ល្ងាចដល់ម៉ោង៩យប់នេះ បែងចែកជា៣ដំណាក់កាលធំៗដូចខាងក្រោម ៖
កម្មវិធីសម្រាប់ចែកពានរង្វាន់ ដំណាក់កាលដំបូងនឹងចែកពានរង្វាន់ក្របខណ្ឌ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
• ការបង្ហាញក្រុមជ័យលាភីទាំង ៤ គឺ
ក្លិបចំណាត់ថ្នាក់លេខ ១
ក្លិបចំណាត់ថ្នាក់លេខ ២
ក្លិបចំណាត់ថ្នាក់លេខ ៣ (ចំណាត់ថ្នាក់លេខ៣ស្ទួន មាន ២ក្លិប)
• កាប្រគល់ពានរង្វាន់ផ្សេងៗទៀតដែលយើងលើកពីថ្ងៃប្រកួតផ្តាច់ព្រ័តមកចូលក្នុងកម្មវិធីនេះ
គ្រូបង្វឹកល្អជាងគេ
កីឡាករល្អជាងគេ
កីឡាករទាត់បញ្ចូលទីច្រើនជាងគេ
អ្នកចាំទីល្អជាងគេ
ក្រុមអាជ្ញាកណ្តាលល្អជាងគេ
ក្លិបដែលបានជ័យលាភី Fair play
ដំណាក់កាលទីពីរ គឺចែកពានរង្វាន់ក្របខណ្ឌ Metfone Cambodian League
• ការបង្ហាញក្រុមជ័យលាភីទាំង៣គឺ
ក្លិបចំណាត់ថ្នាក់លេខ ១
• ដោយការប្រគល់មេដាយទៅឲ្យក្លិបជ័យលាភីលេខ ២ និង លេខ ៣ យើងលើកពីថ្ងៃប្រកួតផ្តាច់ព្រ័ត្រមក ចូលក្នុងកម្មវិធីនេះ ហើយក្នុងនោះយើងនិងប្រគល់មេដាយទៅអោយក្លិបជ័យលាភីលេខ ២ និង លេខ ៣ ផងដែរ។
ហើយនឹងកាប្រគល់ពានរង្វាន់ផ្សេងៗទៀតក្នុងក្របខណ្ឌ Metfone Cambodian League គឺ
គ្រូបង្វឹកល្អជាងគេ
កីឡាករល្អជាងគេ
កីឡាករទាត់បញ្ចូលទីច្រើនជាងគេ
អ្នកចាំទីល្អជាងគេ
ក្រុមអាជ្ញាកណ្តាលល្អជាងគេ
ក្លិបដែលបានជ័យលាភី Fair play
ដំណាក់កាលទីបី ការចែកពានរង្វាន់ CNCC Award
• ចែកជាពីរផ្នែក
ផ្នែកទី១ គឺ ការប្រគល់ពានរង្វាន់កិត្តិយសចំនួន ៥ ដើម្បីលើកទឹកចិត្ត ក្លិប កីឡាករ និង តបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានលះបង់យ៉ាងច្រើនក្នុងការអភិវឌ្ឍបាល់ទាត់ជាតិ។
ផ្នែកទី ២ គឺ ការប្រគល់ពានរង្វាន់ប្រជាប្រិយភាពចំនួន ៥ ដោយការបោះឆ្នោតតាមបណ្តាញសង្គម Facebook ផ្លូវការរបស់ CNCC មានដូចជា :
• កីឡាករដែលមានប្រជាប្រិយភាព
• គ្រូបង្វឹកដែលមានប្រជាប្រិយភាព
• កីឡាករដែលមានរូបរាងសង្ហា
• អ្នកគាំទ្រដែលមានប្រជាប្រិយភាព
• អ្នកថតរូបសារព័ត៌មានដែលមានប្រជាប្រិយភាព
ពានរង្វាន់ដែលត្រូវប្រគល់ទាំងអស់មានចំនួន ២២ និង ការប្រគល់មេដាយទៅក្លិបចំណាត់ថ្នាក់លេខ ១ ២ ៣ និង លេខ ៤
• ក្នុងនោះពានរង្វាន់ក្នុងក្របខណ្ឌសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនចំនួន ៦
• ក្របខ័ណ្ឌ Metfone Cambodian Leauge ចំនួន ៦
• ពានរង្វាន់របស់ CNCC ចំនួន ១០

ជាមួយគ្នានោះផងដែរ ក៏នឹងមានការចូលរួមជាភ្ញៀវកិត្តិយសពីតំណាងរបស់ JAPAN PROFESSIONAL FOOTBALL LEAGUE ហៅកាត់ថា (J-League), តំណាងរបស់ La Liga ដែលជាក្របខណ្ឌកំពូលអេស្ប៉ាញ និងនាយករៀបចំគម្រោង និងធ្វើសកម្មភាពរបស់កីឡាអូឡាំពិកមកពីប្រទេសជប៉ុន ថែមទៀតផង ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT