ម៉ាឡេស៊ី ប្រកួតមិត្តភាពអន្តរជាតិយប់នេះលើកចុងក្រោយ មុនមកជួបផ្លូវការជាមួយកម្ពុជា អាទិត្យក្រោយ

ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងជម្រើសជាតិម៉ាល់ឌីវ នៅក្នុងថ្ងៃទី ៣ ខែ វិឆ្ឆិកា ឆ្នាំ ២០១៨នេះ ដើម្បីស្វែងរកកីឡាករ ២៣នាក់ចុងក្រោយ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ត្រៀមប្រកួត AFF Suzuki Cup 2018 សប្តាហ៍ក្រោយ។

តាមការឱ្យដឹងពីគ្រូបង្វឹកលោក Tan Cheng Hoe ការប្រកួតនេះគឺជាការប្រកួតតេស្តសមត្ថភាពកីឡាករទាំង ២៧រូប ដែលឆ្លងកាត់ការហ្វឹកហាត់យ៉ាងសកម្មនាមួយរយៈពេលកន្លងមក ដើម្បីកាត់ ៤នាក់ចេញ នៅសល់ ២៣នាក់ចុងក្រោយ។

ការប្រកួតនឹងធ្វើឡើងនៅម៉ោង ៨:៥នាទីយប់ (ម៉ោងនៅម៉ាឡេស៊ី) ហើយការប្រកួតនេះនឹងត្រូវរាប់ចូលជាប្រកួតមិត្តភាពផ្លូវការរបស់ FIFA ថែមទៀតផង ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT