ធឿន ធារ៉ា ​ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​ពី​អ្នក​គាំទ្រ​ថៃ ​ក្រោយ​ផ្ដួល​សៃយុគ​ទឹក​១

​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ​មាន​ការ​កោត​សរសើរ​ជា​ខ្លាំង ចំពោះ​សមត្ថភាព​កីឡាករ​កម្ពុជា ធឿន ធារ៉ា ​ដែល​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ថៃ សៃយុគ ​បាន ​ដោយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ត្រឹម​ទឹក​ទី​១។

​នេះ​ជា​ប្រវត្តិសាស្ត្រ​ប្រដាល់​កម្ពុជា​មួយ​ទៀត​ហើយ​នៅ​លើ​ឆាក​អន្ដរជាតិ ​ក្រោយ​ពី​កីឡាករ​ ធឿន ធារ៉ា ​បាន​យក​ឈ្នះ​ទៅ​លើ​សៃយុគ ​ជើង​ខ្លាំង​របស់​ប្រទេស​ថៃ​នៅ​សង្វៀន​ Thai Fight ​កាល​ពី​យប់​មិញ​នេះ។ ​គ្រាន់​តែ​ចាប់​ផ្ដើម​ការ​ប្រកួត​ភ្លាម ធារ៉ា ​មិន​បង្អង់​យូរ​ឡើយ ​ដោយ​ដើរ​សម្រុក​ទៅ​ភាគី​ថៃ​តែ​ម្ដង។ ​កូន​អ្នក​ព្រៃវែង ​រូប​នេះ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​មែនទែន ​ដោយ​សម្រុក​មិន​ដក​ដៃ​ឡើយ ​ហើយ​ក៏​បាន​បោះ​កែង​បណ្ដាល​ឱ្យ​សៃយុគ ​បែក​ឈាម​ផង​ដែរ។

​ដោយសារ​តែ​បែក​ធំ​ពេក ​ក្រុម​គ្រូ​ពេទ្យ​ក៏​បាន​បញ្ឈប់​ការ​ប្រកួត​នេះ​តែ​ម្ដង ហើយ​លទ្ធផល​វិញ​កីឡាករ​កម្ពុជា ធឿន ធារ៉ា ឈ្នះ​សៃ​យុគ ​នៅ​ទឹក​១ ​និង​ទទួល​បាន​ខ្សែ​ក្រវ់ាត់ ​ក៏​ដូចជា​ពាន​ស្ដេច​ថៃ​មក​កម្ពុជា​ផង​ដែរ។ ​នេះ​ជា​ប្រវត្តិសាស្ដ្រ​ខ្មែរ​ហើយ ដែល​កីឡាករ​កម្ពុជា​អាច​យក​ខ្សែ​ក្រវ៉ាត់ Thai Fight ​មក​ស្រុក​វិញ​បាន ​ហើយ​នេះ​ក៏​ជា​ខ្សែ​ក្រវ៉ាត់​ទី​១​របស់ ធារ៉ា ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT