ក្លឹប Al Nassr ​គ្រោង​ចុះ​កុងត្រា​យក Ronaldo ​នៅ​ចុង​ឆ្នាំ​២០២២​នេះ​

​ក្លឹប​ Al Nassr ​របស់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ​មាន​គម្រោង​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ឱ្យ​បាន​រួច​រាល់​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២២​នេះ​តែ​ម្ដង។

​ប្រភព​នៅ​អេស្ប៉ាញ​បាន​អះអាង​ថា​នៅ​ពេល​នេះ Ronaldo ​កំពុង​ស្ថិត​នៅ​ឌូបៃ ​ហើយ​នឹង​បន្ដ​ហោះ​ទៅ​អារ៉ាប់ប៊ីសាអូឌីត​តែ​ម្ដង ដើម្បី​ចុះ​កុងត្រា​ជាមួយ​ក្លឹប​អ្នក​មាន​ Al Nassr ​រហូត​ដល់​ឆ្នាំ​២០២៥។ ​ខណៈ​ដែល​ការ​ចរចា​ទំនង​ជា​បាន​ត្រូវ​គ្នា​អស់​ទៅ​ហើយ ព្រោះ​ភាគី​ទាំង​សង​​ខាង​បាន​ជួប​ពិភាក្សា​គ្នា​តាំង​ពី Ronaldo ​និង Man Utd ​ប្រកាស​ចែក​ផ្លូវ​គ្នា​មក ​មុន​ព្រឹត្តិការណ៍ FIFA World Cup 2022 ​ម្ល៉េះ។

​ប្រសិន​បើ Ronaldo ​ពិត​ជា​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹប Al Nassr ​មែន ​នោះ​កីឡាករ​វ័យ​៣៧​ឆ្នាំ​នេះ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ​២០០​លាន​អឺរ៉ូ​ឯ​ណោះ​ក្នុង​១​ឆ្នាំ ​ដោយ​ចំនួន​ដ៏​ច្រើន​នេះ​បូក​ទាំង​ប្រាក់​ឈ្នូល​បាន​ពី​លេង​ឱ្យ​ក្លឹប ​និង​ពាណិជ្ជកម្ម​នានា​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT