Xavi ​៖​ខ្ញុំ​មាន​សង្ឃឹម​ខ្ពស់​ឈ្នះ​ពាន​លីគ​នៅ​រដូវ​កាល​នេះ​

​លោក Xavi ​គ្រូ​បង្វឹក​របស់​ក្រុម FC Barcelona ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​លីគ La Liga ​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​ខក​បំណង​នៅ UEFA Champions League ​។

​បន្ទាប់​ពី​ក្លឹប​សម្រាក​ឱ្យ​កីឡាករ​ទៅ​ប្រកួត World Cup ​មក ​នៅ​ពេល​នេះ​សមាជិក​ទាំង​អស់​បាន​ត្រលប់​មក​ចូល​រួម​ហ្វឹកហាត់​វិញ​ហើយ​ដើម្បី​ត្រៀម​ប្រកួត។ ​ដោយ​ឡែក​កីឡាករ​ដែល​របួស​មុន World Cup ​ក៏​បាន​ចូល​រួម​និង​ជា​សះស្បើយ​វិញ​អស់​ហើយ​ដែរ។ ​ដោយសារ​តែ​កីឡាករ​ពេញ​ជើង ​ហើយ​ក្រុម​ក៏​កំពុង​ធ្វើ​បាន​ល្អ ​ឈរ​នៅ​កំពូល​តារាង​ថែម​ទៀត​នោះ ​ទើប​ធ្វើ​ឱ្យ​លោក Xavi ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​លីគ​មិន​ខាន។

​អ្នក​ចាត់ការ​ក្រុម​ខាង​លើ​និយាយ​ថា​៖ “យើង​កំពុង​ធ្វើ​បាន​ល្អ ហើយ​កីឡាករ​ក៏​មិន​មាន​បញ្ហា​របួស​ដែរ។ ​វា​ពិត​ជា​ខ្មាស់​អៀន​មែន​ដែល​ធ្លាក់​ចេញ​ពី Champions League ​។ ​យើង​នៅ​តែ​បន្ដ​ខិតខំ ​និង​ប្រកួត​ប្រជែង​បន្ដ​ទៀត។ ​ខ្ញុំ​គិត​ថា​យើង​អាច​ឈ្នះ​ពាន​បាន។ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​រឿង​នេះ។ យើង​កំពុង​ធ្វើ​បាន​ល្អ។ ក្លឹប​បាន​ធ្វើ​រឿង​យ៉ាង​ត្រឹមត្រូវ​ដើម្បី​នាំ​យក​កីឡាករ​ឆ្នើម​ៗ​មក​រួម​ក្រុម”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT