Martinez ​បន្ដ​ឌឺ​ដង Mbappe ​ទៀត ​អំឡុង​ពេល​អបអរ​ពាន World Cup ​

​អ្នក​ចាំទី Emi Martinez ​បាន​បន្ដ​ការ​ឌឺ​ដង​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ទៀត អំឡុង​ពេល​ពួកគេ​ដង្ហែរ​ពាន FIFA World Cup 2022 ​នៅ​ប្រទេស​កាតា។

​Martinez ​ដែល​មិន​ពេញ​ចិត្ត​ជាមួយ​សម្ដី Mbappe ​តាំង​ពី​មុន​ប្រកួត​ផ្ដាច់ព្រ័ត្រ World Cup ​នោះ ​គឺ​ពួកគេ​បន្ដ​ការ​ឌឺដង​ថែម​ទៀត​ហើយ។ ជាក់​ស្ដែង​នៅ​ពេល​ដង្ហែរ​ពាន​អ្នក​ចាំទី​រូប​នេះ​បាន​យក​កុក្កតា​និង​ដាក់​រូប Mbappe ​ដើម្បី​កាន់​អបអរ​ផង​ដែរ។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​រូបគេ​ចង់​បង្ហាញ​ឱ្យ​ Mbappe ​ឃើញ ​និង​បាន​ដឹង​ច្បាស់​ថា​បាល់ទាត់​នៅ​អាមេរិក​ឡាទីន ​មិន​អន់​ជាង​បាល់ទាត់​នៅ​អឺរ៉ុប​នោះ​ទេ។

​រំលឹក​ថា​អាហ្សង់ទីន បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​សម្រាក​១​ថ្ងៃ​កាល​ពី​ម្សិលមិញ​នេះ ដើម្បី​អប​អរ​ការ​ឈ្នះ​ពាន FIFA World Cup 2022 ​នេះ។ ​យ៉ាងណាមិញ ពិធី​ដង្ហែរ​ពាន​ពិត​ជា​មាន​មនុស្ស​ចូល​រួម​ច្រើន​មែនទែន ​ប៉ុន្តែ​ក៏​ត្រូវ​បាន​បញ្ចប់​វិញ​ផង​ដែរ ​ក្រោយ​ពី​មាន​បញ្ហា​សន្ដិសុខ ​ក្រោយ​ពី​មាន​មនុស្ស​ចូល​រួម​ច្រើន​ខ្លាំង​ពេក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT