ក្រោយ​សោកសៅ​ជា​ខ្លាំង​ពេល​នេះ Mbappe ​ដាក់​១​ឃ្លា​ផ្ញើ​ទៅ​អ្នក​គាំទ្រ​វិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​មាន​ការ​ខក​បំណង​ជា​ខ្លាំង ​ក្រោយ​ពី​រូបគេ​រក​បាន​ដល់​ទៅ​៣​គ្រាប់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម​អាហ្សង់ទីន​ទៅ​ហើយ ប៉ុន្តែ​នៅ​មិន​អាច​ជួយ​ក្រុម​លើក​ពាន World Cup ​បាន​ទៀត។

​ម្ចាស់​ស្បែក​ជើង​មាស​នៅ Word Cup 2022 ​នេះ ​បាន​បង្ហោះ​១​ឃ្លា​ដើម្បី​ប្រាប់​ទៅ​អ្នក​គាំទ្រ​វិញ​ផង​ដែរ ​ក្រោយ​ពី​ខក​បំណង​មិន​អាច​ការពារ​តំណែង​ជើង​ឯក​បាន​។ Mbappe ​បាន​សរសេរ​ខ្លី​ថា “យើង​នឹង​ត្រលប់​មក​វិញ”។ ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា រូបគេ​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង ដើម្បី​យក​ឈ្នះ​ក៏​ដូចជា​លើក​ពាន World Cup ​ជា​ថ្មី​នៅ​ឆ្នាំ​២០២៦​ខាង​មុខ។

រំលឹក​ថា​បើ​ទោះ​ជា​មិន​អាច​ការពារតំណែង​ជើង​ឯក​បាន​មែន ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​បារាំង​ត្រលប់​ទៅ​ដល់​ទឹក​ដី​របស់​ខ្លួន​វិញ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែនទែន។ ​ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ​៥​ម៉ឺន​នាក់​ចេញ​មក​អបអរ​ការ​ជោគជ័យ​របស់​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT