ប្រេស៊ីល​ស្ថិត​នៅ Ranking ​លេខ​១​លើ​លោក​ដដែល ​ទោះ​ធ្លាក់​ពី WC ​នៅ​វគ្គ​៨​ក្រុម​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ​តែ​រក្សា​ចំណាត់​ថ្នាក់​លេខ​១​នៅ​លើ​លោក​ក្នុង FIFA Ranking ​ដដែល ​បើ​ទោះ​ជា​ពួកគេ​បាន​ធ្លាក់​ពី World Cup ​ត្រឹម​វគ្គ​៨​ក្រុម​ក៏​ដោយ។

​ប្រេស៊ីល​បាន​ឡើង​ទៅ​លេខ​១​លើ​លោក​តាំង​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២២​មក​ម្ល៉េះ ​ហើយ​បើ​ទោះ​ជា​ពួកគេ​ធ្វើ​មិន​បាន​ល្អ​នៅ Copa America ​ហើយ​និង​នៅ World Cup ​ទៀត​ក៏​មិន​បាន​ធ្វើ​ឱ្យ​ចំណាត់​ថ្នាក់ Ranking ​របស់​ពួកគេ​ធ្លាក់​ចុះ​ផង​ដែរ។ ​ដោយ​ឡែក​អាហ្សង់ទីន​ដែល​ធ្វើ​បាន​ល្អ​ទាំង​នៅ Copa America ​និង​លើក​ពាន World Cup ​ថែម​ទៀត​ក៏​នៅ​តែ​មិន​ទាន់​មាន​ពិន្ទុ​គ្រប់គ្រន់​ក្នុង​ការ​ទម្លាក់​ប្រេស៊ីល​ពី​លេខ​១​នៅ FIFA Ranking ​ដែរ។

​យ៉ាងណាមិញ​ការ​មិន​អាច​ទាញ​ប្រេស៊ីល​ឱ្យ​ធ្លាក់​ពី​លេខ​១​នេះ ក៏​ព្រោះ​តែ​ក្រុម​អាហ្សង់ទីន​មិន​អាច​យក​ឈ្នះ​លើ​ក្រុម​បារាំង​បាន​នៅ​ត្រឹម​១២០​នាទី។ ​ការ​លេង​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​គឺ​បាន​ធ្វើ​ឱ្យ​ពិន្ទុ​របស់​ក្រុម​អាហ្សង់ទីន​ទទួល​មិន​បាន​ច្រើន​នោះ​ទេ។ នៅ FIFA Ranking ​បច្ចុប្បន្ន​នេះ ​ប្រេស៊ីល​លេខ​១ អាហ្សង់ទីន លេខ​២ ​និង​បារាំង​លេខ​៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT