ក្រុម Man City បានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ២-០ ក្នុងពានរង្វាន់ Carabao Cup កាលពីយប់មិញនេះ។
បានទទួលជ័យជម្នះមែន ប៉ុន្តែក្រុមរបស់លោក Pep បានបាត់បង់កីឡាករសំខាន់ម្នាក់។ ដោយDe Bruyne បានរងរបួសជាថ្មី ត្រង់ជង្គង់ខាងឆ្វេងរបស់ខ្លួន បន្ទាប់ពីប៉ះគ្នាជាមួយកីឡាករ Timothy Fosu-Mensah។ ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្សិកត្រូវបានប្ដូរចេញជំនួសដោយ Gomes ៣នាទីមុនចប់ការប្រកួតដោយសារមិនអាចលេងតទៀត។
បច្ចុប្បន្ន ក្លឹបមិនទាន់ដឹងថាត្រូវប្រើពេលប៉ុន្មានដើម្បីព្យាយាលជង្គង់នេះនៅឡើយទេ ស្របពេលរបួសលើកមុនរូបគេប្រើពេលច្រើនខែណាស់ ទម្រាំបានចូលទីលានលេងវិញបាន។ បាត់បង់កីឡាករខាងលើនេះ បានធ្វើឱ្យក្រុម Man City ហាក់ខ្សោយនៅតំបន់ប្រយុទ្ធបន្តិច ត្បិតអីខ្សែបម្រើរូបនេះសំខាន់ណាស់ក្នុងការស្វែងរកគ្រាប់បាល់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត៕ប្រភពDailyMail