ក្លឹប Real Madrid កំពុងចរចាជាមួយលោក Conte ដើម្បីមកដឹកនាំក្រុម ប៉ុន្តែវាហាក់ដូចជាមិនបានសម្រេចសោះ ព្រោះមានលក្ខខណ្ឌមួយចំនួនមិនត្រូវគ្នា។
ចំពោះរឿងដែលផ្អាកដំណើរការផ្ទេរទៅនេះ គឺលោក Conte ទាមទារកុងត្រារហូតដល់៣ឆ្នាំ និងតម្រូវឱ្យមានគ្រូបង្វឹកជាមួយ៥នាក់ថែមទៀត ទៅដឹកនាំក្រុម Real Madrid នេះ។ ស្របពេល Real Madrid វិញ ចង់បានត្រឹមកុងត្រា២ឆ្នាំកន្លះប៉ុណ្ណោះ និងមិនឱ្យលោក Conte នាំគ្រូបង្វឹកឬបុគ្គលិកខ្លួនរហូតដល់៥នាក់ឡើយ។ កត្តាផ្ទុយគ្នានេះហើយ ទើបបានជាមិនទាន់មានការចុះកុងត្រាណាមួយនៅឡើយ។
ទន្ទឹមគ្នានេះដែរ ក្លឹប Real Madrid ក៏កំពុងដាក់ជម្រើសទី២មួយទៀតដែរ គឺលោក Roberto Martinez គ្រូបង្វឹករបស់ជម្រើសជាតិបែលហ្សិក។ ប្រសិនណាបើ Conte នៅតែមានលក្ខខណ្ឌច្រើនទៀត នោះពួកគេអាចនឹងជ្រើសយក Martinez វិញ ព្រោះលោកដឹកនាំបែលហ្សិក មិនមានកុងត្រាអ្វីឡើយ៕ប្រភពDailyMail