Ronaldinho ​៖​បារាំង​ពិត​ជា​ខ្លាំង​ណាសស់​នៅ World Cup ​ឆ្នាំ​នេះ​

​អតីត​ខ្សែ​ប្រយុទ្ធ Ronaldinho ​បាន​អះអាង​ថា​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ World Cup 2022 ​ពិត​ជា​ក្រុម​ខ្លាំង​ណាស់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Didier Deschamps ​។

​ក្រុម​បារាំង ​កំពុង​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ World Cup 2022 ​នេះ ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​មុត​ស្រួច​មែនទែន ​ហើយ​ក៏​មិន​មាន​កីឡាករ​ណា​របួស​នោះ​ទេ។ ​ជាក់​ស្ដែង ​ការ​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស​កន្លង​ទៅ ​និង​យក​​ឈ្នះ​លើ​ម៉ារុក​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត គឺ​រឹត​តែ​ធ្វើ​ឱ្យ​បារាំង​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម​អាហ្សង់ទីន​នៅ​រាត្រី​នេះ​។

​ជាក់​ស្ដែង ​លោក Ronaldinho ​បាន​សរសើរ​បារាំង​ថា​៖ “បារាំង​ពិត​ជា​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកួត​នេះ ​ជាមួយ​គ្រូ​បង្វឹក​ដែល​ធ្លាប់​ឈ្នះ World Cup ​ថែម​ទៀត។ ​ខ្ញុំ​ពេញ​ចិត្ត Deschamps ​គាត់​ពិត​ជា​ដឹក​នាំ​ក្រុម​ល្អ ​និង​យល់​ពី​កូន​ក្រុម​ច្បាស់។ ខ្ញុំ​ពេញ​ចិត្ត​វិធី​សាស្ត្រ​ក្នុង​ការ​ដឹក​នាំ​ក្រុម​របស់​គាត់។ យើង​ពិត​ជា​សរសើរ​ចំពោះ​ស្ទាយ​លេង​របស់​បារាំង ​និង​កីឡាករ​ក្មេង​ៗ​របស់​គាត់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT