យប់​នេះ តើ Messi ​ឬ​បារាំង​ជា​អ្នក​ឈ្នះ​ពាន World Cup 2022 ​?

​នៅ​រាត្រី​នេះ ​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​តតាំង​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន។

​បារាំង ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ World Cup ​នេះ ​ហើយ​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ពួកគេ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ផង​ដែរ។ ​តែ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​រាត្រី​នេះ ​បារាំង​កំពុង​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​បន្ដិច​ហើយ ​ក្រោយ​ពី​មាន​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ក្នុង​ជំរុំ​ហ្វឹកហាត់​របស់​ប្រទេស​នេះ។ ​កីឡាករ​៤​ទៅ​៥​នាក់​ហើយ​ដែល​កំពុង​អស់​កម្លាំង​និង​មាន​អាការ​ផ្ដាសាយ ដែល​ទំនង​ជា​មិន​អាច​លេង​ទល់​ក្រុម​អាហ្សង់ទីន​បាន​នោះ​ទេ។

​ស្រប​ពេល​​ខាង​អាហ្សង់ទីន​វិញ ពួកគេ​រំពឹង​ថា​ត្រូវ​យក​ពាន​រង្វាន់ World Cup ​នេះ​ដើម្បី​ជា​ការ​ជូន​ដំណើរ Messi ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​បាន​អះអាង​ថា​នៅ​រាត្រី​នេះ​ជា​ការ​ប្រកួត World Cup ​ចុង​ក្រោយ​របស់​គេ​ហើយ។ ​ដូច្នេះ​ទើប​បាន​ជា​អាហ្សង់ទីន​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​នៅ​រាត្រី​នេះ។ ខណៈ​ដែល​ប្រទេស​អាហ្សង់ទីន​ផ្ទាល់ ខកខាន​លើក​ពាន World Cup ​តាំង​ពី​ឆ្នាំ​១៩៨៦​មក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT