Benzema ៖​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ត្រលប់​ទៅ​ជម្រើស​ជាតិ​បារាំង​វិញ​ទេ​

​ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​អះអាង​ថា​រូបគេ​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ត្រលប់​ទៅ​ជួយ​ជម្រើស​ជាតិ​បារាំង ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម​អាហ្សង់ទីន​នៅ​ថ្ងៃ​ស្អែក​នេះ​ទេ។

​បារាំង​កំពុង​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​មុន​ការ​ប្រកួត​ដ៏​សំខាន់​ខាង​មុខ​កើត​ឡើង។ ​ក្នុង​ឱកាស​នោះ​ដែរ ​ក៏​មាន​ដំណឹង​ថា​ក្រុម​បារាំង​មាន​ឱកាស​ក្នុង​ការ​កោះ​ហៅ Karim Benzema ​ឱ្យ​ចូល​លេង​វិញ​បាន​ផង​ដែរ ព្រោះ​គេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​២៦​នាក់​ចុង​ក្រោយ​របស់​បារាំង ​តែ​ដោយសារ​របួស​ទើប​មិន​បាន​ចូល​លេង​រហូត​ដល់​ពេល​នេះ។ ​ចំពោះ​រឿង​នេះ​ដែរ ​មាន​ភាព​ស្រពិចស្រពិល​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​កោះ​ឱ្យ​មក​លេង​វិញ​ឬ​យ៉ាង​ណា។

​ដើម្បី​បញ្ចប់​ភាព​មិន​ច្បាស់​លាស់​នេះ ​សាមី​ខ្លួន Benzema ​បាន​ចេញ​មុខ​មក​បញ្ជាក់​ហើយ​ថា​រូបគេ​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ត្រលប់​មក​វិញ​នោះ​ទេ។ ដោយ​ពេល​នេះ រូបគេ​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​លេង​ឱ្យ​ក្រុម Real Madrid ​តែ​មួយ​មុខ​ប៉ុណ្ណោះ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT