Luka Modric ​៖​ខ្ញុំ​សង្ឃឹម​ថា Messi ​ឈ្នះ​ពាន World Cup ​ព្រោះ​គាត់​សក្ដិសម​បំផុត​

​ខ្សែ​បម្រើ Luka Modric ​បាន​អបអរ​ក្រុម​អាហ្សង់ទីន​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ​នេះ ហើយ​ក៏​សង្ឃឹម​ថា Lionel Messi ​បាន​ឈ្នះ​ពាន​នៅ​ឆ្នាំ​នេះ​ផង​ដែរ។

​ក្រុម​ក្រូអាត​របស់ Modric ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អាហ្សង់ទីន​ក្នុង​លទ្ធផល​ដល់​ទៅ ៣-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់មិញ​នេះ​។ ​តែ​ទោះ​ជា​ចាញ់​យ៉ាង​ណា​ក្ដី ​ក៏​ប្រធាន​ក្រុម Modric ​ទទួល​ស្គាល់ ​ហើយ​ក៏​អបអរ​ដល់​គូ​ប្រជែង​អាហ្សង់ទីន​ផង​ដែរ ព្រោះ​ពួកគេ​សក្ដិសម​នឹង​ទទួល​បាន​ជ័យជម្នះ​លើ​ការ​ប្រកួត​ដែល​ក្រុម​ឡាទីន​មួយ​នេះ​ធ្វើ​បាន​ល្អ​បំផុត​ដែរ។

​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Real Madrid ​និង​លេង World Cup ​ចុង​ក្រោយ​នៅ​ឆ្នាំ​នេះ ​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “អបអរ​និង​សំណាង​ល្អ​ដល់​អាហ្សង់ទីន​នៅ​ប្រកួត​ផ្ដាច់​ព្រ័ត្រ។ ​ខ្ញុំ​សង្ឃឹម​ថា Messi ​នឹង​ឈ្នះ​ពាន World Cup ​ជាមួយ​ក្រុម​អាហ្សង់ទីន ព្រោះ​គាត់​សម​នឹង​ទទួលបាន​វា។ Messi ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទាត់ ​ហើយ​គាត់​បាន​បង្ហាញ​វា​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT