Messi ​៖​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ខ្លាំង ​និង​ត្រៀម​ផ្ដល់​គ្រប់​យ៉ាង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​អះអាង​ថា​ខ្លួន​កំពុង​មាន​អារម្មណ៍​ល្អ ​និង​បាន​ត្រៀម​រួច​រាល់​អស់​ហើយ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​ខាង​មុខ​នេះ។

​Messi ​បាន​ជួយ​ក្រុម​អាហ្សង់ទីន​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​វគ្ក​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​កន្លង​ទៅ​នេះ​។ ​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​កីឡាករ​វ័យ​៣៥​ឆ្នាំ​ក្នុង​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ ​ពួកគេ​លេង​ចាញ់​ក្រុម​អាល្លឺម៉ង់​ក្នុង​លទ្ធផល ​១-០ ​របូត​ឱកាស​លើក​ពាន World Cup ​ជា​លើក​ដំបូង​វិញ ​ក្រោយ​ពី​ខកខាន​តាំង​ពី​ឆ្នាំ​១៩៨៦​មក។

Messi ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​មិន​ច្បាស់​ទេ​ថា​វា​ជា World Cup ​ចុង​ក្រោយ​ឬ​អត់។ ​ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​សម្រាប់​ការ​ប្រកួត World Cup ​ឆ្នាំ​នេះ​។ ​យើង​មាន​ទំនុក​ចិត្ត​មែនទែន​ជាមួយ​សមាជិក​ក្រុម​ទាំង​អស់។ យើង​ដឹង​ថា​យើង​ជា​នរណា ​អ្វី​ត្រូវ​ធ្វើ ​និង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ​ខ្ញុំ​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ផ្ដល់​គ្រប់​យ៉ាង​នៅ​ប្រកួត​ចុង​ក្រោយ​នៃ World Cup 2022 ​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT