អាហ្សង់ទីន ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ​មុន​គេ​

​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​ឡើង​ទៅវគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត​ក្នុង​លទ្ធផល ​៣-០ ​នៅ​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ Lionel Messi ​ជា​អ្នក​រក​បាន​១​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ផងដែរ ដើម្បី​យក​ឈ្នះ​លើ​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ។ ​ខណៈ​ដែល​ក្រុម​ក្រូអាត​វិញ​ព្យាយាម​សម្រុក​ណាស់​ដែរ ប៉ុន្តែ​មិន​អាច​ស្វែង​រក​ឱកាស​ដើម្បី​យក​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន​បាន​នោះ​ទេ។ ​ដោយ​ចប់​ការ​ប្រកួត ​អាហ្សង់ទីន ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​ក្នុង​លទ្ធផល ​៣-០ ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​។

​អាហ្សង់ទីន ​នឹង​រង់ចាំ​ក្រុម​មួយ​រវាង​បារាំង​និង​ម៉ារុក​ដែល​នឹង​ប្រកួត​គ្នា​នៅ​រាត្រី​នេះ។ ​ប្រសិន​បើ​នរណា​ឈ្នះ​នឹង​ឡើង​ទៅ​ប៉ះ​អាហ្សង់ទីន​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT