Arsenal ​បញ្ជាក់​ថា Ramsey ​អាច​ដើរ​ចេញ​បាន នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ

ក្លឹប​ Arsenal ​បាន​ប្រាប់​ទៅ​ Ramsey ​ថា​រូបគេ​អាច​ចាកចេញ​ពី​ក្រុម​បាន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​អ្វី​ឡើយ ព្រោះ​អស់​កុងត្រា​ត្រឹម​រដូវ​កាល​នេះ​ហើយ។

Arsenal ​បាន​សម្រេច​មិន​បន្ដ​កុងត្រា​ជាមួយ​ខ្សែ​បម្រើ​វែល​ខាង​លើ​នេះ​ទេ ​ក្រោយ​ពី​ចំណាយ​ពេល​ជាមួយ​គ្នា​ជិត​១០​ឆ្នាំ​មក​នេះ។ ស្រប​ជាមួយ​ការ​មិន​បន្ដ​កុងត្រា​នេះ​ដែរ ​Ramsey ​ទទួល​បាន​សំណើរ​ច្រើន​ផង​ដែរ ​ពី​ក្រុម​ផ្សេង​ៗ​ទៀត​ដូចជា Juventus , Bayern Munich , Chelsea ​និង Man Utd ​ជា​ដើម។ខណៈ​ដែល​ការ​មិន​មាន​កុងត្រា​នេះ គឺ​រូបគេ​ជា​អ្នក​សម្រេច​ផ្ទាល់​តែ​ម្ដង ​ថា​តើ​ចង់​លេង​នៅ​ក្លឹប​ណា គឺ​អាច​លេង​នៅ​ក្លឹប​នោះ​​តែ​ម្ដង។

Ramsey ​លេង​ឱ្យ Arsenal ​បាន​៣៤៣​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៣៧​គ្រាប់​ផង​ដែរ។ កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ ​បង្ហាញ​ខ្លួន​បាន​១២​ប្រកួត​ហើយ​នៅ​រដូវ​កាល​នេះ​ឱ្យ​កាំភ្លើង​ធំ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Unai Emery ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT