យុវជន​បឹង​កេត ​២​រូប​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន

​ក្លឹប​បាល់ទាត់​បឹង​កេត ​បាន​បញ្ជូន​កីឡាករ​យុវជន​២​នាក់​និង​គ្រូ​បង្វឹក​ម្នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ជាមួយ​ក្លឹប ​Shonan Bellmare ​នៃ​ក្របខណ្ឌ​លីគ​កំពូល​ជប៉ុន។

​កីឡាករ​ដែល​ទទួល​បាន​ឱកាស​ពិសេស​ខាង​លើ​មាន​ ខ្សែប្រយុទ្ធ ស្រ៊េន មិនា ​និង​អ្នក​ចាំទី Immanoel Osamoje ​។ ខណៈ​ដែល​គ្រូ​បង្វឹក​ម្នាក់​ទៀត​នោះ​គឺ​លោក សាប៊ូន វិនតា ​ដែល​មាន​តួនាទី​ជា​នាយក​ផ្នែក​គម្រោង​អភិវឌ្ឍ​យុវជន​របស់​ក្លឹប​បឹង​កេត​ផ្ទាល់​តែ​ម្ដង។ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ ​នឹង​ទទួល​បាន​ការ​ហ្វឹកហាត់​ជាមួយ​ក្លឹប ​Shonan Bellmare ​ក្នុង​កម្រិត​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​។

​ដោយ វិនតា ​ដែល​ទទួល​បាន​ឱកាស​ចេញ​ទៅ​រៀន​សូត្រ​នៅ​ប្រទេស​ជប៉ុន​ច្រើន​នោះ ​បាន​និយាយ​មុន​ការ​ហោះ​ទៅ​ថា​៖ “កម្ម​វិធី​ហ្វឹកហាត់នេះ នឹង​​ផ្ត​ល់​នូវបទពិសោធថ្មីវមួយ​ទៀត សម្រាប់ខ្ញុំរៀនសូត្រ​ពីការ​ហ្វឹកហាត់ និងអភិវឌ្ឍ​បាល់​ទាត់យុវជន​ នៅ​ក្លិប​ជប៉ុនមួយនេះ។ ខ្ញុំ​សង្ឃឹម​ថា បទពិសោធ​នេះ នឹង​ក្លាយជា​ផ្នែក​មួយ ក្នុង​ការ​អភិវឌ្ឍ​យុវជន​​របស់​ក្លិប​បឹងកេត ផងដែរ នៅ​ថ្ងអានាគត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT