Modric ​៖ ​យើង​នឹង​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​បិទ Messi ​នៅ​រាត្រី​នេះ​

​ខ្សែ​បម្រើ Luka Modric ​បាន​អះអាង​ថា​ក្រុម​ក្រូអាត​របស់​ខ្លួន​នឹង​ពិបាក​មិន​ខាន​នៅ​រាត្រី​នេះ ​ដើម្បី​ស្វះស្វែង​រក​វិធី​បិទ Lionel Messi ​ឱ្យ​ជាប់​ក្នុង​ការ​ប្រកួត​ពាន World Cup 2022 ​នេះ​។

​Luka Modric ​បាន​និយាយ​នៅ​មុន​ការ​ប្រកួត​នា​រាត្រី​នេះ​ថា​៖ “អាហ្សង់ទីន​ជា​ក្រុម​អស្ចារ្យ​មួយ។ ​ខ្ញុំ​មិន​រំពឹង​ថា​លេង​ជាមួយ​កីឡាករ​តែ​ម្នាក់​នៃ​ពួកគេ​នោះ​ទេ។ ច្បាស់​ណាស់ Leo Messi ​ជា​ក្រុម​សំខាន់​ក្នុង​ក្រុម​នេះ ​ហើយ​យើង​នឹង​ជួប​ការ​លំបាក​ច្រើន​ដើម្បី​បញ្ឈប់​គាត់ ប៉ុន្ដែ​យើង​ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់ ​និង​ផ្ដល់​គ្រប់​យ៉ាង​ក្នុង​ការ​ប្រកួត​នេះ។ ​យើង​នឹង​លេង​ឱ្យ​បាន​ល្អ​បំផុត​ក្នុង​ការ​ប្រកួត។ ​ខ្ញុំ​សង្ឃឹម​ថា​វា​គ្រប់​គ្រាន់​ដើម្បី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​”។

​រំលឹក​ថា​ក្រូអាត​នេះ ​ត្បិត​តែ​មិន​សូវ​មាន​កីឡាករ​ល្បី​ៗ​ច្រើន​មែន ប៉ុន្តែ​ពួកគេ​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត World Cup ​។ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ ​​ក្រូអាត​បាន​ទម្លាក់​អាហ្សង់ទីន​ម្ដង​មក​ហើយ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-០។ ​ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ​កាល​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ក្រូអាត​ក៏​ជា​អ្នក​ទម្លាក់​ប្រេស៊ីល​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT