Zlatan ​៖ ​ខ្ញុំ​គិត​ថា​គេ​បាន​ដឹង​ថា​នរណា​នឹង​ឈ្នះ World Cup ​ឆ្នាំ​នេះ​ទៅ​ហើយ​

​លោក Zlatan Ibrahimovic ​បាន​អះអាង​ថា​នៅ​ឆ្នាំ​នេះ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ។

​អាហ្សង់ទីន ​លើក​ពាន​រង្វាន់ World Cup ​ចុង​ក្រោយ​បង្អស់​គឺ​នៅ​ឆ្នាំ​១៩៨៦​ឯ​ណោះ ​នា​យុគសម័យ​របស់ Maradona ​។ ​ក្រោយ​មក ពួកគេ​មាន​ឱកាស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៤​ថ្មី​ៗ​នេះ ​ប៉ុន្តែ​សោកស្ដាយ ​លេង​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​ហើយ​មក​ដល់​ឆ្នាំ​២០២២​នេះ ​ពួកគេ​ក៏​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ត​ទល់​ជាមួយ​ក្រុម​ក្រូអាត​នៅ​រាត្រី​នេះ​ទៀត។ ​ប្រសិន​បើ​ពួកគេ​ឈ្នះ ​នោះ​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២២​នេះ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Zlatan ​កីឡាករ​វ័យ​៤១​ឆ្នាំ​និង​កំពុង​លេង​ឱ្យ​ក្រុម AC Milan ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​គេ​បាន​ចារ​ឈ្មោះ​រួច​ហើយ​នរណា​ដែល​ឈ្នះ​ពាន ​ហើយ​អ្នក​ក៏​ដឹង​ថា​ខ្ញុំ​ចង់​សំដៅ​ទៅ​នរណា​ដែរ។ ​ខ្ញុំ​គិត​ថា Messi ​នឹង​លើក​ពាន​នេះ ​ហើយ​វា​ក៏​បាន​ចារ​ឈ្មោះ​រួច​ហើយ​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT