រាត្រី​សង.​សឹក អាហ្សង់ទីន ​ត្រូវ​ដោះ​ស្រាយ​គំនុំ​ចាស់​ជាមួយ​ក្រូអាត​នៅ​រាត្រី​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ក្រូអាត​ក្នុង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម៉ោង​២​រំលង​អាធ្រាត្រ។

​ក្រូ​អាត​ជា​ក្រុម​ជើង​ឯក​នៃ​ពាន​រង្វាន់ FIFA World Cup 2018 ​កន្លង​ទៅ ​ខណៈ​ដែល​ឆ្នាំ​នេះ​ពួកគេ​ក៏​កំពុង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត​ផង​ដែរ។ ​មុន​ឡើង​មក​ដល់​វគ្គ​នេះ ​ក្រូអាត ​បាន​ទម្លាក់​ក្រុម​ខ្លាំង​នៅ​ឡាទីន ​ប្រេស៊ីល ​ម្ដង​រួច​មក​ហើយ​នៅ​វគ្គ​ប៉េណាល់ទី។ ស្របពេល​រាត្រី​នេះ ​ពួកគេ​នឹង​តតាំង​ជាមួយ​ក្រុម​ខ្លាំង​ឡាទីន ​មួយ​ទៀត​គឺ​អាហ្សង់ទីន។ ​ប្រកួត​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ គឺ​ក្រូអាត​នេះ​ហើយ ​ជា​អ្នក​ទម្លាក់​អាហ្សង់ទីន​នៅ World Cup 2018 ​ដោយ​យក​ឈ្នះ​ដល់​ទៅ ​៣-០ ​ឯ​ណោះ។

​ដោយ​ឡែក​សម្រាប់​ក្រុម​អាហ្សង់ទីន​វិញ ​នៅ​ឆ្នាំ​នេះ​ក៏​មិន​ធម្មតា​ដែរ។ ​ពួកគេ​បាន​រៀប​ចំ​ក្រុម​បាន​ល្អ ​និង​ឡើង​មក​ដល់​វគ្គ​នេះ ​ទម្លាក់​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប ​ហុល្លង់​មួយ​ហើយ។ ​ដូច្នេះ ​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​ប៉ះ​ក្រុម​ក្រូអាត​នៅ​អឺរ៉ុប​មួយ​ទៀត។ ​ដោយ​វា​អាច​និយាយ​បាន​ថា​ជា​ជំនួប​សងសឹក​ផង​ដែរ ព្រោះ​អាហ្សង់ទីន ចាញ់​ក្រុម​ក្រូអាត ​៣-០ ​ម្ដង​មក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT