PSG ​ពិន័យ ​Mbappe ​និង Rabiot ​រឿង​​មក​ជុំ​ក្រុម​យឺត ​ព្រោះ​មើល El Clasico

ក្រុម​ PSG ​បាន​ពិន័យ Mbappe ​និង​ Adrien Rabiot ​ចំពោះ​រឿង​ដែល​ពួកគេ​មក​ប្រជុំ​ក្រុម​យឺត ដោយសារ​តែ​ជាប់​មើល El Clasico ​រវាង Barcelona ​និង Real Madrid ​។

លោក Thomas Tuchel ​មិន​បាន​ដាក់​ឱ្យ​ពួកគេ​លេង​ជម្រើស​ដំបូង​ទល់​ក្រុម​ Marseille ​ឡើយ​កាល​ពី​សប្ដាហ៍​មុន ​ក្រោម​ហេតុផល​ថា​ជា​ការ​ពិន័យ​ដែល​កីឡាករ​២​នាក់​នេះ ​មក​ប្រជុំ​ក្រុម​យឺត​២៥​នាទី។ ចំពោះ​មូលហេតុ​ដែល​មក​ប្រជុំ​យឺត​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា ពួកគេ​ជាប់​មើល​ការ​ប្រកួត El Clasico ​ជាមួយ​គ្នា។  Mbappe ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​ខាង​លើ​នេះ ​ប៉ុន្តែ​សំណាង​ដែល​មាន Gianluigi Buffon ​ជា​អ្នក​លួងលោម​គេ ​និង​ពន្យល់​បន្ថែម​ពី​តួ​នាទី​របស់​ខ្លួន​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម។

ជាក់​ស្ដែង​ទៅ ​ការ​ប្រកួត​នោះ ​កីឡាករ​ទាំង​ពីរ​ខាង​លើ​បាន​ប្ដូរ​ចូល ​ហើយ Mbappe ​ក៏​ជា​អ្នក​ស្វែង​រក​គ្រាប់​បាល់​បាន​ផង​ដែរ ​ក្នុង​ជ័យជម្នះ ២-០ ​លើ​ក្រុម Marseille ​នេះ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT