Regragui ៖​ម៉ារុក ជា​ក្រុម​ដែល​គេ​ស្រលាញ់​ជាង​គេ​នៅ World Cup ​នេះ​

​ម៉ារុក ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទ្វីប​អាហ្រ្វិក​ដែល​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​បាន​។

​ពួកគេ​បាន​ឡើង​ដល់​វគ្គ​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ព័រទុយហ្គាល់ ១-០ ​យក​ឈ្នះ​អេស្ប៉ាញ​នៅ​វគ្គ​ប៉េណាល់ទី ​និង​ធ្វើ​បាន​ល្អ​មែនទែន​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ផង។ ​ម៉ារុក ​ក៏​នឹង​បន្ដ​ដំណើរ​របស់​ពួកគេ ​ដោយ​ប៉ះ​ក្រុម​ការពារ​តំណែង​ជើង​ឯក​បារាំង​ថែម​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ដែល​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ជក់​ចិត្ត​និង​អ្នក​គាំទ្រ​តាមដាន​ជាង​គេ​ផង​ដែរ។

​លោកRegragui ​គ្រូ​បង្វឹក​របស់​ក្រុម​ម៉ារុក ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “យើង​ជា Rocky Balbao (ឈ្មោះ​អ្នក​ប្រដាល់​)​នៅ World Cup ​នេះ​។ ​វា​មិន​មែន​អព្ភូតហេតុ​អ្វី​ទេ ប៉ុន្តែ​វា​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង។ ​បន្ទាប់​ពី​អេស្ប៉ាញ ​យើង​បាន​យក​ឈ្នះ​ក្រុម​ល្អ​ដូច​ព័រទុយហ្គាល់។ ​យើង​ ជា​ក្រុម​ដែល​គ្រប់​គ្នា​ពេញ​ចិត្ត​នៅ World Cup ​នេះ ព្រោះ​យើង​បាន​បង្ហាញ​ឱ្យ​ពិភព​លោក​ឃើញ​ថា ​អ្នក​អាច​ជោគជ័យ​បាន ​ទោះ​ជា​អ្នក​មិន​មាន​កីឡាករ​មាន​ទេព​កោសល្យ​ច្រើន ​និង​លុយ​ច្រើន​ក៏​ដោយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT