Juranovic ​ថា​តំបន់​បម្រើ​ក្រូអាត​លេង​បាល់​​មាន​សុវត្ថិភាព​ជាង​ដាក់​លុយ​នៅ​​ទៀត​

ខ្សែ​ការពារ Josip Juranovic ​របស់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​ពិត​ជា​មាន​ទំនុក​ចិត្ត​លើ​មិត្ត​រួម​ក្រុម​របស់​គេ​មែនទែន​ជា​ពិសេស​នៅ​តំបន់​បម្រើ​ដែល​មាន Luka Modric, Mateo Kovacic ​និង​ Marcelo Brozovic។

​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​យប់​ស្អែក​នេះ។ ​ជំនួប​នេះ​ដែរ ​អាច​ថា​ជា​ការ​សងសឹក​ក៏​ថា​បាន ព្រោះ​អាហ្សង់ទីន​ក្រុម​របស់ Lionel Messi ​នេះ ​ធ្លាប់​ចាញ់​ក្រុម​ក្រូអាត​ម្ដង​មក​ហើយ​នៅ World Cup 2018 ​កន្លង​ទៅ​ក្នុង​លទ្ធផល ​៣-០។ ដូច្នេះ​នៅ​ World Cup 2022 ​នេះ ពួកគេ​ប៉ះ​គ្នា​ទៀត ដែល​អាច​ជា​ជំនួប​ដោះ​ស្រាយ​គំនុំ​ចាស់​ហើយ។

​យ៉ាងណាមិញ ​ក្រូអាត​ដែល​ទើប​ធ្លាក់​ប្រេស៊ីល​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក៏​មាន​សង្ឃឹម​ដូច​គ្នា។ ​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​ប្រេស៊ីល​បាន ដូច្នេះ​កម្លាំង​ចិត្ត​មាន​កាន់​តែ​ខ្លាំង​មុន​ការ​ប៉ះ​អាហ្សង់ទីន​នេះ។ ​ខ្សែ​ការពារ Josip Juranovic ​របស់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​បាន​និយាយ​និង​ជឿ​ជាក់​លើ​មិត្ត​រួម​ក្រុម​របស់​គេ​មែនទែន ដោយ​អះអាង​ថា​៖ “Mateo, Luka ​និង​Marcelo ​គឺ​ជា​ខ្សែ​បម្រើ​ក្រូអាត​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ​ខ្ញុំ​មិន​គិត​ថា​នឹង​មាន​អ្នក​ធ្វើ​បាន​ល្អ​ដូច​ពួកគេ​នោះ​ទេ។ ​នៅ​ពេល​អ្នក​បោះ​បាល់​ឱ្យ​ពួកកេ ​វា​មាន​សុវត្ថិភាព​ជាង​មាន​លុយ​ដាក់​នៅ​អនាគារ​ទៅ​ទៀត។ ខ្ញុំ​មិន​គិត​ថា​យើង​ត្រូវ​ខ្លាច​នរណា​ឡើយ។ យើង​ត្រូវ​មើល​លើ​ខ្លួន​ឯង ​និងលេង​ឱ្យ​បាន​ល្អ​បំផុត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT